Connect with us

ព័ត៌មានជាតិ

អាជីករដឹកបន្លែផ្លែឈើនៅព្រំដែនចាំយាម តវ៉ាបិទផ្លូវសុំឱ្យគយបញ្ចុះតម្លៃពន្ធ

បានផុស

នៅ

កោះកុង៖ តំណាងប្រជាពលរដ្ឋជិត ៥០នាក់ បានតវ៉ាបិទផ្លូវនៅរង្វង់មូលស្ពានកោះកុង ដើម្បីសុំឱ្យអាជ្ញាធរខេត្ត និងមន្រ្តីគយ ដោះស្រាយការបញ្ចុះតម្លៃពន្ធដឹកជញ្ចូនបន្លែផ្លែឈើ ដោយសារមានការតម្រូវឱ្យបង់ពន្ធកើនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីករដឹកជញ្ចូនបន្លែផ្លែឈើតាមរថយន្តតូចធំប្រមាណ៥០នាក់ បាននាំគ្នាតវ៉ាទាមទារសុំរកដំណោះស្រាយពីការ ដំឡើងពន្ធខ្ពស់ជាងមុន ធ្វើឱ្យពួកគាត់មិនអាចទទួលបានផលចំណេញ និងប្រឈមនឹងការខាតបង់ទៀតផង។

លោក ខៀវ ចាន់ណន និងអ្នកស្រី គីម ជន តំណាងប្រជាពលរដ្ឋ បានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា ការដំឡើងពន្ធរបស់គយ ធ្វើឡើង២ថ្ងៃមកហើយ ដែលធ្វើឱ្យពួកគាត់មិនអាចរត់រួចនឹងការធ្វើអាជីវកម្មដឹក ជញ្ចូនបន្លែផ្លែឈើទៅកាន់រាជធានីភ្នំពេញ ឬបណ្តាខេត្តដទៃ។ តំណាងអាជីវករ លើកឡើងថា ការដំឡើងថ្លៃពន្ធរបស់មន្រ្តីគយ និងរដ្ឋាករ ក៏ពុំបានជូនដំណឹងដល់ពួកគាត់ជាមុនដែរ។

តំណាងប្រជាពលរដ្ឋអាជីវករ អះអាងទៀតថា ជាទម្លាប់នៃការបង់ពន្ធរបស់ពួកគាត់ គឺរថយន្តបន្លែផ្លែ ឈើកង់៤បង់ពន្ធតែ១៨ម៉ឺនរៀល តែឥឡូវតម្រូវឱ្យបង់៣៨ម៉ឺនរៀល។ រថយន្តកង់៦ បង់ពន្ធតែ៦៤ម៉ឺនរៀល ឡើងដល់១លាន៣៦ម៉ឺនរៀល និងរថយន្តកង់១០បង់ពន្ធ៩៦ម៉ឺនរៀល ឡើងដល់២លាន៥៦ម៉ឺនរៀល។ ការតម្រូវឱ្យបង់ពន្ធច្រើនបែបនេះ ទើបក្រុមអាជីវករ និងពលរដ្ឋ នាំគ្នាសុំអន្តរាគមន៍ឱ្យមានដំណោះស្រាយជាបន្ទាន់។

អំឡុងនៃបិទចរាចរណ៍នៅរង្វង់មូលស្ពានកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏បានសម្របសម្រួលដល់តំណាងប្រជាពលរដ្ឋតវ៉ាទាមទារអញ្ជើញទៅសាលាខេត្ត ដើម្បីបង្ហាញពីក្តីកង្វល់ និងស្វែងរកដំណោះស្រាយរួមជាមួយរដ្ឋបាលខេត្ត និងមន្រ្តីគយ និងរដ្ឋាករចាំយាម។  ក្រោយស្តាប់ការ ស្នើសុំទាមទាររបស់ប្រជាពលរដ្ឋអាជីវកររួច តំណាងមន្រ្តីគយ សន្យាថា នឹងនាំយកព័ត៌មានទាំងនេះ ទៅសុំគោលការណ៍ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ជូនពលរដ្ឋតាមការស្នើសុំ។

កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានទេជុំវិញពីការដំឡើង​ពន្ធលើការដឹកជញ្ចូនបន្លែផ្លែឈើនាំចូលនេះ បាននៅឡើយ៕

  អត្តបទ៖​​ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម