ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កំណត់ថ្ងៃជួបមេដឹកនាំគណបក្សភ្លើងទៀនក្រោយការបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៧ ជួបមេដឹកនាំគណបក្សភ្លើងទៀត នៅវិមានសន្ដិភាព។
ការកំណត់ថ្ងៃជួបមេដឹកនាំគណបក្សភ្លើងទៀត បន្ទាប់ពីគណបក្សភ្លើងទៀនបានសរសេរលិខិតមួយស្នើសុំជួបសម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្ដែងការគួសម និងអបអរសាទរព្រឹត្តិការកីឡាស៊ីហ្គេម ព្រមទាំងទទួលបានការសំណេះសំណាលអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ខ្លឹមសារទាំងស្រុងថា៖ «ថ្ងៃនេះជាមួយនឹងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិដោយសេចក្តីប្រកាសព័ត៌មានផង និងដោយការប្រកាសរបស់ រ៉ុង ឈុនផងខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀនសុំជួបសំដែងការគួរសមដែលនាំមកដោយ ជា ប៉ូច»។
សម្ដេចតេជោ ហ៊ុន សែន ចោទឡើងជាសំនួរថា តើភ្លើងទៀនចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យគ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដមិនឲ្យចុះឈ្មោបោះឆ្នោតដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
សម្ដេចតេជោ បានឱ្យដឹងថា សម្រាប់លិខិតសុំជួបបែរជាប្រើ ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំសម្ដេចប្រមាណ ២ ខែមុន ខណៈសម្ដេចក៏ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់សម្ដេចដោយវិធីណា។
តាមលិខិតស្នើសុំជួបសម្ដេច ហ៊ុន សែន របស់គណបក្សភ្លើងទៀន សមាភាពដែលនឹងចូលជួបមាន លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លោក ចេប គឹម អ៊ាង អនុប្រធានគណបក្ស លោក សុខ ហាច អនុប្រធានគណបក្ស លោក កែត ឃី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងលោក ជា ប៉ូចសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស៕


អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ