ព័ត៌មានជាតិ
សមាជិកជាង ១ ពាន់នាក់ទៀត នៅស្រុកសន្ទុកស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សមាជិកសមាជិកាថ្មីចំនួន ១ ៣៤៥ រូបទៀត នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពីពួកគាត់អស់ជំនឿទៅលើការដឹកនាំរបស់គណបក្សរបស់ខ្លួនរួចមក។
បើតាមលោក ឡង គីសឺង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុកបានឲ្យដឹងថា ចំនួនសមាជិកបក្សថ្មីទាំង ១ ៣៤៥ រូបដែលប្រកាសទទួលស្គាល់នាពេលនេះ មកពីឃុំចំនួន៣គឺឃុំកកោះ ឃុំទីពោ និងឃុំត្បូងក្រពើ។

លោកបានបន្តថា នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣នេះគណបក្សស្រុកសន្ទុកទទួលសមាជិកបក្សថ្មីដែលស្ម័គ្រចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាមានចំនួន ៣ ១៤៦ រូប។
ថ្លែងទៅកាន់សមាជិក សមាជិកាថ្មីទាំង ១ ៣៤៥ រូប កាលពីថ្ងៃទី ១៣ ឧសភាឆ្នាំ២០២៣ លោក ស៊ុ សន្និសិទ្ធ សមាជិកគណះកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារចុះជួយស្រុកសន្ទុកបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកសមាជិកាថ្មីទាំងអស់ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានចាត់ទុកវត្តរបស់សមាជិកសមាជិកាថ្មីទាំង ១ ៣៤៥ រូប នៅពេលនេះថាជាប្រភពកម្លាំងមួយបន្ថែមទៀតសម្រាប់គណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងនិងមានលទ្ធភាពច្រើនថែមទៀតនៅក្នុងការដឹកនាំនិងបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។

លោកបានបន្តទៀតថាការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយមានប្រវត្តតស៊ូនិងមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិនិងរស់នៅជាមួយប្រជាជនយើងគ្រប់កាលៈទេសៈដូចគណបក្សប្រជាជនកម្ពុជាឡើយ។មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានបទពិសោធន៍ទូលំទូលាយ និងមានភាពចាស់ទុំផ្នែកនយោបាយ ហើយតែងតែដោះស្រាយចំពោះទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋ ហើយក៏មិនដែលទុកប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាកខ្វះខាតចោលម្ដងណាឡើយ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រធានគណបក្សតែងតែនៅក្បែរប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ និងគ្រប់ការលំបាក។
នៅក្នុងឱកាសនោះដែរលោកស៊ុ សន្និសិទ្ធ បានរំលឹកដល់សមាជិកបក្សទាំងអស់ថាដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សមាជិក-សមាជិកាទាំងអស់ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរចនាសម្ព័ន្ធគណបក្ស ជាពិសេសរចនាសម្ព័ន្ធ យុវជនគណបក្សឃុំ ជាមួយនឹងការកំណត់ពីគោលការណ៍ដឹកនាំ និងតួនាទីភារកិច្ចឱ្យបាន ច្បាស់លាស់ និងអនុវត្តតាមគោលនយោបាយរួមរបស់គណបក្សឱ្យមានប្រសិទ្ធភាព៕


អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ