ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងសម្រុកកសាងឆ្នេរស្ទឹងសង្កែឱ្យហើយមុនរដូវវស្សា
ការដ្ឋានជាច្រើនកន្លែង ស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង មានការមមាញឹកខ្លាំង ក្នុងការកសាង និងរចនា ឆ្នេរស្ទឹងដែលបាក់ស្រុតនាពេលកន្លងមកឱ្យល្អប្រសើរឡើងវិញ។

ថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមវិស្វកម្ម នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានខិតខំប្រឹងប្រែង ទៅលើការងារកសាងឆ្នេរស្ទឹងសង្កែ ជាច្រើនកន្លែងដែលកន្លងមកមានការបាក់ស្រុត ឬមានការស្មុកស្មាញដោយសារសំណង់អនាធិបតេយ្យ អោយប្រែក្លាយទៅជាតំបន់ដែលមានសោភ័ណភាព និងសក្តានុពល ក្នុងការទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរឱ្យចង់មកកម្សាន្ត និងគយគន់។
ដោយសារច្រាំងស្ទឹងសង្កែមានការបាក់ស្រុតជាច្រើនកន្លែង ដូចជា មុខសាលាឃុំអូរដំបង១ ក្បាលស្ពានវត្តគរ មុខផ្សាភូមិចិន ក្បែរសួនវិមានឯករាជ្យ និងមុខភោជនីយដ្ឋានអាស៊ានបៀរ។ ទើបរដ្ឋបាលខេត្តចាត់ឱ្យក្រុមជំនាញ ដាក់គ្រឿងចក្រ និងកម្លាំងជាច្រើននាក់ចុះប្រតិបត្តិការ នៅក្នុងការងារនេះយ៉ាងសស្រាក់សស្រាំ។

បច្ចុប្បន្ន ដោយសាររដូវវស្សាកាន់តែខិតជិតមកដល់ ទើបកម្លាំងគ្រប់ទីតាំងបានសម្រុកការងារយ៉ាងខ្លាំងក្លាប្រកបដោយគុណភាពល្អ ពិសេសនៅត្រង់ចំណុច ឆ្នេរសួនវិមានឯករាជ្យដែលកំពុងកសាងបានប្រមាណ៧០ភាគរយទៅហើយនោះ គឺកំពុងកែប្រែឆ្នេរឱ្យស្អាត និងជាទីគយគន់៕

ឮអត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់