Connect with us

ព័ត៌មានជាតិ

ថ្មី​ទៀត​ហើយ! ជន​ឆបោក​បន្លំ​ ជា​ផ្ញើ​សារ​ពី​ធនាគារ​អេស៊ីលីដា

បានផុស

នៅ

នៅ​ពេល​នេះ ជន​ខិល​ខូច​បាន​ចេញ​ល្បិច​ឆ​បោក​ថ្មី​មួយ​ទៀត ដោយ​ធ្វើ​ដូច​ជា​ធនាគារ​អេស៊ីលីដាផ្ញើ​សារ​ទៅ​ទូរសព្ទ ដើម្បី​បោក​យក​ប្រាក់។

ល្បិច​ថ្មី​មួយ​នេះ ត្រូវ​បាន​ធនាគារ​អេស៊ីលីដាបាន​ឲ្យ​ដឹង​ថា មាន​ជនខិលខូច​បាន​ផ្ញើ​សារ​ដែល​បន្លំ​ធ្វើជា​សារ​មកពី​ធនាគារ​អេស៊ីលីដា ដែល​មាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​ក្លែងក្លាយ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការស្រាវជ្រាវ​រប​ស់​នាយកដ្ឋាន​បាន​រកឃើញថា គេហទំព័រ​ក្លែងក្លាយ​ដែល​ជនខិលខូច​បាន​បង្កើត​នេះ គឺ​វា​ដូចគ្នា​នឹង​គេហទំព័រ​ក្លែងក្លាយ​ដែល​ពួកគេ​បង្កើត​សម្រាប់​ធនាគារ​កាណាឌីយ៉ា ដែល​នាយកដ្ឋាន​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​ ​នាយកដ្ឋាន​បទ​ល្មើស​បច្ចេកវិទ្យា​​បាន​ឲ្យ​ដឹង​ថា គេហទំព័រ​ទាំងនេះ​បង្កើតឡើង​ដើម្បី​បោក​បញ្ឆោត​យក​ព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណប័ណ្ណ លេខ​ទូរ​សព្ទ ឈ្មោះ​សម្រាប់​ចូល​ទៅ​ក្នុង​គណនី និង​លេខ​សម្ងាត់ ដែល​អាចឲ្យ​ពួកគេ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ ក្នុង​គោលបំណង​លួច​យក​ប្រាក់​កាស​របស់​លោក​អ្នក​តែប៉ុណ្ណោះ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​ជាថ្មី​ម្ដងទៀត​ដល់​អ្នកប្រើប្រាស់​ទាំង​អស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​នៅពេល ដែល​ទទួល​បាន​សារ​ណាមួយ ដែល​ទាមទារ​ឲ្យ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ហើយ​ដើម្បី​ចៀសវាង​ពី​ការ​បោក​បញ្ឆោត​នេះ លោកអ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្ទាល់​តាមរយៈ​លេខ​ទូរ​សព្ទ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

សូមចុចអាន៖ ​ចំណាំ​ទុក ទីតាំង​បន្ទប់ទឹក​សាធារណៈ​ទាំង ១២ កន្លែង​នៅរាជធានីភ្នំពេញ ចូល​មិនតម្រូវឲ្យបង់ប្រាក់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម