ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវចំណាយថវិកាអស់ប្រមាណជា ១១៨លានដុល្លារ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅអ្នករិះគន់មួយចំនួន ពាក់ព័ន្ធនឹងការធ្វើជាផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្នកខ្លះគេស្រែកពីក្រៅថា មិនយកលុយនេះ មិនទៅយកលើស្អីផ្សេងទេ ម៉េចក៏ធ្វើស៊ីហ្គេម ពេលដែលយើងមិនធ្វើគេថា យើងហ្នឹងគឺអន់ ដល់តែយើងធ្វើគេថា យើងគឺយកលុយចាយខ្ជះខ្ជាយ រាប់ទាំងមិនយកលុយពីបរទេស ប៉ុន្តែខ្ញុំក៏គួរតែបញ្ជាក់ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋសមាជិកអាស៊ាន»។
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអ្នករិះគន់ពាក់ព័ន្ធនឹងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣នេះ គួរតែទៅរៀនសូត្របន្ថែម ព្រោះនេះជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ដែល ២ឆ្នាំម្ដង ត្រូវរៀបចំម្ដងម្នាក់៕
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានជាតិ២ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ