ព័ត៌មានជាតិ
ក្រសួងស្ថាប័នចំនួន៦ប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន២២២កន្លែងសម្រាប់ឆ្នាំ២០២១
ក្រសួងស្ថាប័នចំនួន៦ បានប្រកាសជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិលចំនួន២២២កន្លែងឲ្យចូលបម្រើការងារក្របខណ្ឌសម្រាប់ឆ្នាំ២០២១នេះ។
លោក អែវ ប៊ុនថុល ប្រធានគណៈកម្មការរៀបចំការប្រឡងនៃក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ក្រសួងស្ថាប័នចំនួន៦ ដែលជ្រើសរើសក្របខណ្ឌនោះ រួមមានក្រសួងមុខងារសាធារណៈជ្រើសរើស៨កន្លែង ក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភានិងអធិការកិច្ចចំនួន៥កន្លែង ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចំនួន១៣៣កន្លែង ក្រសួងធនធានទឹកនិងឧត្តុនិយមចំនួន២៨កន្លែង ក្រសួងពាណិជ្ជកម្មចំនួន៣៦កន្លែង និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំនួន១២កន្លែង។ លោកបានបន្តថា ចំពោះការទទួលពាក្យនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅនិងឈប់ទទួលពាក្យនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ឆ្នាំ២០២១រដ្ឋាភិបាលជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន៦១០៦នាក់ ក្នុងនោះក្រសួងចំនួនពីរត្រូវការច្រើនជាងគេរួមមានក្រសួងសុខាភិបាល ត្រូវការ១៣០០នាក់និងក្រសួងអប់រំយុវជននិងកីឡាត្រូវការចំនួន៣៦០០នាក់។ ការជ្រើសរើសក្របខណ្ឌថ្មីឆ្នាំ២០២១នេះ គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការ ក្នុងឆ្នាំ២០២០ ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះលើកលែងក្រសួងស្ថាប័នចំនួន៣រួមមាន ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអនុវត្តជ្រើសរើសរួចហើយមិនអាចជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែមក្នុងឆ្នាំ២០២១ឡើយ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ