ព័ត៌មានជាតិ
លួចថតពេលដេកជាមួយគ្នា ហើយគំរាមនារីជាសង្សា នឹងបង្ហោះលើហ្វេសប៊ុក
បុរសម្នាក់ត្រូវនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្ដឹងពីនារីរងគ្រោះជាសង្សារ បន្ទាប់ពីបានផ្ញើសារសំឡេងតាមទូរស័ព្ទ(messenger) គំរាមទារប្រាក់ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាសអាភាសពេលដេកជាមួយគ្នា។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅកន្លែងលាងម៉ូតូមួយកន្លែង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ជនសង្ស័យបានផ្ញើរសារតាមទូរស័ព្ទគំរាមនារីរងគ្រោះថា នឹងបង្ហោះរូបភាពអាសអាភាសដែលដេកជាមួយគ្នាកាលពីអំឡុងចុងឆ្នាំ២០២០ និងគំរាមសម្លាប់ទៀតផង ព្រោះខឹងនារីរងគ្រោះដើរលេងជាមួយជាមួយអ្នកថ្មីនៅភ្នំតាម៉ៅខេត្តតាកែវ ។

លោកអធិការបានបន្ថែមថាកាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០២០ជនរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច ១លើក និងលួចថតរូបភាពតាមទូរស័ព្ទទៀតផង ហើយគំរាមជនរងគ្រោះថា បើហ៊ានប្តឹង ឬទៅប្រាប់អ្នកដទៃ គេនឹងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឲ្យផ្អើលតែម្តង។ដោយមានរូបភាពនៅនឹងដៃជនសង្ស័យ បានឲ្យជនរងគ្រោះទិញម៉ូតូម៉ាក PCX មួយគ្រឿងតម្លៃ២៥០០ដុល្លារឲ្យខ្លួនជិះ ហើយជនរងគ្រោះក៏ព្រមទិញ ដោយធ្វើការបង់រំលស់រយៈពេល៣ឆ្នាំព្រោះខ្លាចជនសង្ស័យបង្ហោះរូបលើហ្វេសប៊ុកខ្មាសគេ។

សមត្ថកិច្ចបន្តថា ដោយមានការគំរាមកំហែង និងគាបសង្កត់ពីជនសង្ស័យខ្លាំងពេក នារីរងគ្រោះក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារគំរាមជនរងគ្រោះមែន។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែមករា២០២១ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម

-
សន្តិសុខសង្គម២២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានជាតិ១០ ម៉ោង ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល