Connect with us

ព័ត៌មានជាតិ

តើបុគ្គលណាខ្លះ អាចសិក្សាស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិកម្ពុជាបាន?  

បានផុស

នៅ

បណ្ណសារដ្ឋានជាតិកម្ពុជា គឺជានាយកដ្ឋានតម្កល់ឯកសារជាតិមួយរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បណ្ណសារដ្ឋានជាតិកម្ពុជា ជាឃ្លាំងផ្ទុកឯកសាររាប់ម៉ឺន ហើយជាកន្លែងដ៏ស្ងប់ស្ងាត់សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ តើបុគ្គលណាខ្លះអាចសិក្សាស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិនេះ?  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ណសារដ្ឋានជាតិ​កម្ពុជាត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ១៩២៦ និងបានបើក​បម្រើ​ដល់​ការ​សិក្សាស្រាវជ្រាវ​ដល់​អ្នក​ស្រាវជ្រាវ​ជាតិ និងអន្ដរជាតិ​រហូតមកដល់បច្ចុប្បន្ន លើកលែង​តែ​ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ឆ្នាំ១៩៧៥-១៩៧៩ ដែលកម្ពុជាធ្លាក់ចូលភ្នក់ភ្លើងសង្គ្រម។ បណ្ណសារដ្ឋាន​ជាតិនេះ ជា​កន្លែង​តម្កល់ និង​រក្សាឯកសារ​រដ្ឋបាល​នៅ​គ្រប់​សម័យកាល ចាប់តាំង​ពី​សម័យ​អាណានិគម​បារាំង​រហូត​ដល់​បច្ចុប្បន្ន ដែល​ទទួលបាន​ពី​ក្រសួង-ស្ថាប័ននានា។

បណ្ណសារដ្ឋានជាតិ ឬនាយកដ្ឋានតម្កល់ឯកសារជាតិ បានបើកស្វាគមន៍ទទួលសិស្ស និស្សិត បញ្ញវន្ត អ្នកស្រាវជ្រាវជាតិអន្តរជាតិ មន្ត្រីរាជការ និងសាធារណជនទាំងអស់ដែលមានបំណងសិក្សាស្រាវជ្រាវ និងស្វែងយល់ពីឯកសារដ៏សម្បូរបែបទាក់ទងនឹងកម្ពុជា។ ក្នុងនោះ ឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាល ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងតម្លៃគតិយុត្ត ក៏ត្រូវបានតម្កល់ ថែរក្សា និងអភិរក្សទុកសម្រាប់បម្រើឲ្យការស្រាវជ្រាវ នៅពេលបច្ចុប្បន្ន និងទៅអនាគត។  

ការស្រាវជ្រាវនៅទីនេះទៀតសោត គឺមិនតម្រូវឲ្យមានលិខិតបញ្ជាក់ពីស្ថាប័នដែលខ្លួនកំពុងសិក្សា និងមិនមានលក្ខណៈស្មុគស្មាញក្នុងការធ្វើបែបបទ ដើម្បីអាចស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិកម្ពុជាឡើយ។ ផ្ទុយទៅវិញ បណ្ណសារដ្ឋានជាតិ បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើបែបបទសម្រាប់អ្នកស្រាវជ្រាវ ដើម្បីឲ្យការស្រាវជ្រាវនេះទទួលបានជោគជ័យ។ 

ទន្ទឹមនេះ បណ្ណសារដ្ឋានជាតិកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការអភិរក្ស និងស្ដារឡើងវិញនូវឯកសារដែលជាប្រវត្តិសាស្រ្តជាតិ និងផ្សព្វផ្សាយ បណ្ដុះបណ្ដាលពីចំណេះដឹង និងបច្ចេកទេសនៃការថែរក្សាឯកសារជូនដល់មន្ត្រីនៃស្ថាប័នរដ្ឋ ដើម្បីរួមគ្នាថែរក្សាប្រវត្តិសាស្ត្រជាតិ។ ក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាល បណ្ណសារដ្ឋានជាតិកម្ពុជា បានប្ដេជ្ញាចិត្តផ្ដល់នូវសេវាកម្មដ៏មានប្រសិទ្ធិភាព និងដោយគ្មានការរើសអើងចំពោះអ្នកស្រាវជ្រាវទាំងអស់ដែលអញ្ជើញមកធ្វើការស្រាវជ្រាវ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី​ ម៉ាឡេស៊ី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

​ប៉ូលិស​កេនយ៉ា​​ទៅដល់ភ្លាម, នាយក​រដ្ឋមន្ត្រី​ហៃទី​តាំងចិត្ត​ ស្តារ​ប្រទេសឡើង​វិញ​

សេដ្ឋកិច្ច៩ នាទី មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

ជីវិតកម្សាន្ដ១២ នាទី មុន

គង់ សុជាតិ មោទនភាពខ្លាំង ខណៈកូនស្រីបណ្ដូលចិត្តបញ្ចប់ការសិក្សាដោយជោគជ័យ

ព័ត៌មានជាតិ១៥ នាទី មុន

ទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំផែនការយុទ្ធសាស្ត្រពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ

កីឡា២០ ម៉ោង មុន

U20បាល់ទះ​កម្ពុជា មិនអាច​ឡើងវគ្គចែកពូលជើងឯកអាស៊ីបានឡើយ បន្ទាប់ពីចាញ់វៀតណាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានលំអិត ពាក់ព័ន្ធករណីអគ្គិភ័យនៅខណ្ឌទួលគោក

ព័ត៌មានជាតិ៣ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម