ព័ត៌មានជាតិ
វត្តក្នុងខេត្តបាត់ដំបងកើនដល់ ៣៨២ កន្លែង គិតត្រឹមឆ្នាំ ២០២៣
ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ចេញពីរបបវាលពិឃាត វត្តអារាមចាស់ៗនៅក្នុងខេត្តបាត់ដំបងត្រូវបានជួសជុលឡើងវិញបណ្តើរៗសម្រាប់បន្តការអភិរក្សផ្នែកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋសម្រាប់ជាប្រយោជន៍ដល់ការគោរពបូជារបស់ប្រជាជាតិទូទាំងប្រទេស ក្រោយពីបានស្រោចស្រង់ពីរបបដ៏ខ្មៅងងឹតបានបំផ្លិចបំផ្លាញ។ ក្នុងនោះក៏មានវត្តអាយុកាលចន្លោះពី ១០០ ដល់ជាង ៣០០ឆ្នាំ ត្រូវបានធ្វើការជួសជុលឡើងវិញជាបន្តបន្ទាប់។

វត្តសំរោងជាវត្តចំណាស់ជាងគេក្នុងខេត្តបាត់ដំបង
លោក គឹម សោភ័ណ ប្រធានមន្ទីរខេត្តបានឲ្យដឹងដែរថា ក្នុងចំណោមវត្តទាំង ៣៨២ កន្លែង នៅតាមបណ្តាស្រុកក្រុង មានវត្តមួយចំនួនបានសាងសង់ថ្មីទាំងវត្តនិងទីតាំង ហើយវត្តខ្លះសេសសល់ពីសម័យដើមដែលមានប្រវត្តិរាប់រយឆ្នាំខ្លះបាត់បង់ព្រះវិហារ ក៏ត្រូវបានសាងសង់ព្រះវិហារថ្មីឡើងវិញផងដែរ។
លោកបន្តថា វត្តដែលមានអាយុកាលចំណាស់ៗចាប់ពីជាង ១០០ ឆ្នាំឡើងទៅ ភាគច្រើនសាងសង់ឡើងនៅរ៉បតាមសងខាងដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងមានដូចជា÷ វត្តដំរីស, វត្តកំផែង, វត្តខ្សាច់ពោយ និង វត្តសង្កែ ជាដើម និង ស្រុកឯកភ្នំ គេឃើញមានដូចជា វត្តឯកភ្នំ, វត្តកែវ និង វត្តសំរោងក្នុងជាដើម។ វត្តទាំងនេះមាន អាយុកាលរាប់រយឆ្នាំមកហើយ លើកលែងតែវត្តសំរោងក្នុងមួយប៉ុណ្ណោះ ដែលមានវ័យចំណាស់ជាងគេបង្អស់ក្នុងខេត្តបាត់ដំបង ដែលបានកកើតឡើងនៅក្នុងអំឡុងឆ្នាំ១៧០៧ បើគិតត្រឹមឆ្នាំ២០២៣ វត្តសំរោងក្នុង នេះមានអាយុកាល៣១៦ ឆ្នាំមកហើយ។

បើតាមការកត់សម្គាល់របស់លោក គឹម សោភ័ណ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្ប: ក្នុងរយះពេល ២០ឆ្នាំចុងក្រោយនេះ ការកសាងវត្តអារាមក្នុងខេត្តបាត់ដំបង មានកំណើនខ្ពស់បំផុត។ ក្នុងឆ្នាំ២០០២ ខេត្តបាត់ដំបងមានវត្តត្រឹមតែជាង ២០០ កន្លែងប៉ុណ្ណោះ រហូតមកដល់ឆ្នាំ២០២៣កើនរហូតដល់ ៣៨២ វត្ត។
ខេត្ត «បាត់ដំបង» ជាខេត្តប្រវត្តិសាស្ត្រនិងមានវ័យចំណាស់មួយសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងវត្តអារាមមានអាយុកាលរាប់រយឆ្នាំ។ បើគិតត្រឹមឆ្នាំ២០២៣ មានវត្តអារាមសរុបចំនួន ៣៨២ កន្លែង ស្ថិតនៅទូទាំង ១៤ ក្រុងនិងស្រុកក្នុងនោះមាន៖
១- ក្រុងបាត់ដំបង មានចំនួន២៨វត្ត, ២- ស្រុកសង្កែ មានចំនួន៤០វត្ត, ៣- ស្រុកមោងឬស្សី មានចំ នួន ៤៧វត្ត, ៤- ស្រុកស្រុកគាស់ក្រឡ មានចំនួន១២វត្ត, ៥- ស្រុកបាណន់ មានចំនួន៤០វត្ត, ៦- ស្រុកបវេល មានចំនួ ន ៣២វត្ត, ៧- ស្រុកសំឡូត មានចំនួន១៩វត្ត, ៨- ស្រុកភ្នំព្រឹក មានចំនួន១៦វត្ត, ៩- ស្រុកសំពៅលូន មានចំនួន១៥វត្ត, ១០- ស្រុកឯកភ្នំ មានចំនួន២៦វត្ត, ១១- ស្រុកថ្មគោល មានចំនួន២៨វត្ត, ១២- ស្រុកកំរៀង មានចំនួន១៦វត្ត, ១៣- ស្រុករតនមណ្ឌ ល មានចំនួន២៤វត្ត , និងស្រុកទី១៤- ស្រុករុក្ខគិរី មានចំនួន២៤វត្ត ។
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ