ព័ត៌មានជាតិ
ក្រសួងកិច្ចការនារីប្រកាសជ្រើសរើសមន្ត្រីរាជការ មាន ៣ វិញ្ញាសាដាក់ឲ្យប្រឡង
សម្រាប់អ្នកដែលចង់ចូលបម្រើការងាររដ្ឋឬនៅក្នុងក្រសួងនានា ពេលនេះឱកាសបានមកដល់ហើយ ព្រោះក្រសួងកិច្ចការនារី ត្រូវការជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ ប្រភេទក្របខណ្ឌ «ក» ចំនួន ៧ កន្លែង សម្រាប់ឆ្នាំ២០២៣ ដែលតម្រូវឱ្យមានកម្រិតបណ្ដុះបណ្ដាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកិច្ចការនារី បានឱ្យដឹងថា សម្រាប់ការជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្រសួងកិច្ចការនារី សម្រាប់ឆ្នំា២០២៣នេះ ទៅតាមទីតាំងទាំង ៧កន្លែង ដែលមានបែងចែកដូចខាងក្រោម៖
ក. ទីស្តីការក្រសួងកិច្ចការនារី ជ្រើសរើស
១.នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
២.នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច
៣.នាយកដ្ឋានការពារផ្លូវច្បាប់
៤.នាយកដ្ឋានស្ត្រី និងសុខភាព
ខ. មន្ទីរកិច្ចការនារីរាជធានី–ខេត្ត ជ្រើសរើស
១.រាជធានីភ្នំពេញ
២.ខេត្តស្វាយរៀង
៣.ខេត្តបាត់ដំបង
លក្ខណនៃការជ្រើសរើសមានដូចជា៖
- បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
- បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ
- បេក្ខជនជាមន្ត្រីរាជការស៊ីវិល ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
- មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ
- បេក្ខជនមានពិការភាព បេក្ខជនជានារី អ្នករស់នៅតំបន់ដាច់ស្រយាល ជនជាតិដើមភាគតិច និងមន្ត្រីជាប់កិច្ចសន្យា ក្រសួងកិច្ចការនារី ត្រូវបានផ្ដល់អាទិភាព និងលើកទឹកចិត្ត
- សញ្ញាប័ត្រ ឬលិខិតបញ្ជាក់ការសិក្សាគ្រប់កម្រិតបណ្ដុះបណ្ដាលនិងជំនាញ ត្រូវបានកំណត់ប៉ុន្តែក្នុងករណីរកឃើញមានការក្លែងបន្លំសញ្ញាប័ត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវលុបឈ្មោះចេញជាស្វ័យប្រវត្តិ ទោះបីជាបេក្ខជននោះប្រឡងជាប់ស្ថាពរក៏ដោយ។ ម្យ៉ាងវិញទៀត ចំពោះសញ្ញាប័ត្រដែលបានបញ្ចប់ការសិក្សាពីបរទេសត្រូវយកទៅបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា និងសញ្ញាប័ត្រជាភាសាបរទេស(ក្នុងប្រទេស) ត្រូវបញ្ជាក់ជាភាសាខ្មែរពីគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈសាមី
- បន្ទាប់ពីប្រឡងជាប់ស្ថាពរ បេក្ខជនត្រូវបម្រើការងារនៅតាមអង្គភាពដែលបានដាក់ពាក្យសុំសិទ្ធិប្រឡង ព្រមទាំងរក្សាស្ថានភាពបម្រើការងារនៅអង្គភាពនោះរយៈពេល ៥ ឆ្នាំយ៉ាងតិច ទើបមានសិទ្ធិដាក់ពាក្យស្នើសុំផ្លាស់ប្តូរកន្លែងបម្រើការងារ និងស្នើសុំឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស
- បេក្ខជនសមណ (ជាបព្វជិត ឬព្រះសង្ឃ) ឬមានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គលេខាធិការដ្ឋានពុទ្ធិកសិក្សា នៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងជាប់ស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ និងមិនរក្សាបានមុខតំណែងឡើយ
- បេក្ខជនអាចដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងនៅមន្ទីរកិច្ចការនារីខេត្តបាន ត្រូវមានទីលំនៅពិតប្រាកដក្នុងខេត្ត ឬ មានសហព័ន្ធរស់នៅក្នុងខេត្តនោះ លើកលែងតែបេក្ខជនដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងនៅទីស្ដីការក្រសួង និង មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងកាលបរិច្ឆេទនិងទីកន្លែងដាក់ពាក្យ ទទួលពាក្យសុំសិទ្ធិប្រឡងប្រជែងនិស្សិត និងមន្ត្រីរាជការស៊ីវិល អាចទាញពាក្យស្នើសុំសិទ្ធិប្រឡងតាមគេហទំព័រក្រសួងកិច្ចការនារី www.mowa.gov.kh & Page Facebook.com/mowa.gov.kh (Ministry of Women’s Affairs of Cambodia) ឬឆាណែលតេឡេក្រាម https://t.me/MoWACambodia។
ក្រសួងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយបេក្ខជនជានិស្សិត និងមន្ត្រីរាជការស៊ីវិល ត្រូវមកដាក់ពាក្យសុំសិទ្ធិប្រឡងដោយខ្លួនឯង នៅនាយកដ្ឋាន រដ្ឋបាល បុគ្គលិកនៃទីស្ដីការក្រសួងកិច្ចការនារី។ បន្ថែមពីនេះ បេក្ខជន ក៏ត្រូវភ្ជាប់មកជាមួយឯកសារតម្រូវដូចជា សេចក្ដីចម្លងសញ្ញាប័ត្រច្បាប់ដើម, ថតចម្លងសញ្ញាប័ត្រទុតិយភូមិ, សេចក្ដីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ, ថតចម្លងសំបុត្រកំណើត, សៀវភៅគ្រួសារ (ចម្លង ឬច្បាប់ដើម) ហើយករណីមន្ត្រីរាជការស៊ីវិលត្រូវមានលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង ព្រមទាំងត្រូវបង់ថ្លៃសុំសិទ្ធិប្រឡងចំនួន ៤០,០០០រៀលផងដែរ។
គួរបញ្ជាក់ដែរថា ក្រសួងកិច្ចការនារី នឹងប្រឡងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ផ្តើតលើវិញ្ញាសារតែ ៣ប៉ុណ្នោះ ដូចជា ចំណេះដឹងទូទៅ, វិស័យកិច្ចការនារី និងភាសាអង់គ្លេស។ ដោយឡែក សម្រាប់មណ្ឌលប្រឡង ក្រសួង នឹងជូនដំណឹងជាថ្មីម្តងទៀត ដូច្នេះបេក្ខជនប្រឡងគួរតាមដានព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងកិច្ចការនារី៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ