Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ដៀប សុផល៖ ការសិក្សាប្រវត្តិសង្រ្គាម ដើម្បីកសាងសន្តិភាពបច្ចុប្បន្ន និងទៅថ្ងៃអនាគត

បានផុស

នៅ

ប្រវត្តិសាស្ត្រជារឿងអតីតកាល ​ប៉ុន្តែវាផ្សារភ្ជាប់មកបច្ចុប្បន្នកាល និងទៅអនាគត។​ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នងកិច្ចសម្ភាសន៍ Grow Under Peace របស់សារព័ត៌មានកម្ពុជាថ្មី លោកបណ្ឌិត ដៀប សុផល បានលើកឡើងថា ការសិក្សាប្រវត្តិសាស្រ្តសង្រ្គាម គឺដើម្បីកសាងសន្តិភាពបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ លោកបានឱ្យដឹងដូច្នេះថា« យើងនឹងដើរនៅលើផ្លូវមួយយ៉ាងប្រថុយប្រថាន ប្រសិនបើយើងជាមនុស្សដែល​មិនបានយល់​ដឹងពីប្រវត្តិសាស្រ្តខ្លួន ពីព្រោះប្រវត្តិសាស្ត្រនោះ បានកើតឡើងរួចមកហើយ យើងដឹងហើយថា វាជាសោកនាដកម្ម ឬជាមោទនភាព មានគ្រប់រសជាតិទាំងអស់… អ្វីទាំងអស់នេះហើយ គឺជាមូលដ្ឋានមួយ ឈានបោះមួយជំហាន​ទៀតមកបច្ចុប្បន្នកាល ហើយរាល់អ្វីដែលកើតឡើងនាបច្ចុប្បន្ននេះ នឹងក្លាយជាសង្វាក់មួយទៀត ទៅថ្ងៃអនាគត»។

លោកបណ្ឌិត ដៀប សុផល បានសង្កត់ធ្ងន់ថា​ ការសិក្សាប្រវត្តិសាស្ត្រ គឺពិតជាមានសារសំខាន់ណាស់ បើសិនជានៅ​ក្នុងអតីតកាលកើតមានសង្រ្គាម យើងបានឈ្វេងយល់ និងសិក្សាពីសង្គ្រាម បើអតីតកាលកើតមាន​វិនាសកម្មរបប​ប្រល័យពូជសាសន៍ យើងសិក្សារកហេតុរកផលដែលនាំឱ្យកើតមានរបបប្រល័យពូជសាសន៍ និងសង្រ្គាម, មិនមែនសិក្សាពីរបបប្រល័យពូជសាសន៍ ដើម្បីបង្កើតរបបប្រល័យពូជសាសន៍ថ្មីមួយទៀតនោះទេ។ លោកលើកឡើងថា ការសិក្សាពីសង្គ្រាម គឺដើម្បីបញ្ចៀសសង្រ្គាម កសាងសន្តិភាព សិក្សាពីប្រវត្តិសាស្ត្រអតីតកាល គឺដើម្បីកុំឱ្យ​ប្រវត្តិសាស្ត្រនោះ​កើតឡើងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគតទៀត។

អ្នកស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រ​ និងជាម្ចាស់ស្នាដៃសៀវភៅ X 16 រូបនេះ បានលើកឡើងថា ការសិក្សាអំពីអតីត​កាល ដែលធ្លាប់កើតមានសោដនាដកម្ម ហើយបញ្ហានេះបានកើតឡើងបន្តរហូតដល់ពេលបច្ចុប្បន្ន និងបន្តទៅដល់​អនាគតទៀតនោះ គឺបង្ហាញពីភាពល្ងង់ខ្លៅរបស់មនុស្ស ដែលមិនចេះកែច្នៃប្រវត្តិសាស្រ្តនាំឱ្យកើត​មាននូវរឿងរ៉ាវ​ដដែលៗ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការបណ្តោយឱ្យកើតមានសង្រ្គាមដដែលៗនេះ គឺជាការវង្វេងប្រវត្តិសាស្ត្រ នាំឱ្យជួបអន្តរាយ និងជួបភាពអនាធិបតេយ្យ នាថ្ងៃអនាគត៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ៤ នាទីutes មុន

បណ្ឌិត យង់ ពៅ សំណូមពរដល់ជនល្បីៗជួយផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនជាងការលេងបាញ់ទឹក

វប្បធម៌ ជំនឿ៩ នាទីutes មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

ជីវិតកម្សាន្ដ១១ នាទីutes មុន

Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រដ្ឋបាល​ ត្រាំ និង Elon Musk ភ័យខ្លួន​ ក្រោយ​បេក្ខជន​​ចៅក្រមរបស់​​ខ្លួន​​ចាញ់ឆ្នោត​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ពលរដ្ឋមីយ៉ាន់ម៉ាជាង​៣​លាន​នាក់ ត្រូវ​ជម្លៀសខ្លួន ព្រោះ​គ្រោះ​រញ្ជួយដី និង​សង្គ្រាមស៊ីវិល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម