ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តសកម្មភាពបង្កើតស្នាដៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តសកម្មភាពបង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើតនូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ។ ការលើកទឹកនេះ គឺតាមរយៈសាររបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវីរយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/009-48-1024x614.png)
តាមរយៈសារនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ឆ្នាំ ២០២៣នេះ សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តដោយពុំអាចកំណត់អំពីពេលវេលាបញ្ចប់ បានច្បាស់លាស់ឡើយ ស្របពេលដែលសភាពការណ៍សន្តិសុខសាកលលោក នៅតែវិវឌ្ឍន៍ប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់មិនអាចប៉ាន់ស្មានបាន ហើយស្ថានការណ៍ទាំងអស់នេះនឹងបន្តជះឥទ្ធិពលដោយផ្ទាល់ ឬ ប្រយោលដល់បរិយាកាសសន្តិសុខ នៅក្នុងប្រទេសរបស់កម្ពុជាជាក់ជាមិនខាន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងអំឡុងពេលនេះដែរ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ត្រូវបានរៀបចំដំណើរការនៅកម្ពុជារួមមាន៖ ការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី ៣២ ប៉ារ៉ាហ្គេមលើកទី ១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលសុទ្ធសឹងជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ពួកអមិត្ត និងបក្ខពួកដែលមាននិន្នាការប្រឆាំងជ្រុលនិយម ដើម្បីបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល និងប្រទេសជាតិ ព្រមទាំងឆក់ឱកាសដណ្ដើមអំណាចផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
ក្រៅពីនេះសភាពការណ៍ទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏នៅតែមានបញ្ហាប្រឈមដែលបណ្តាលមកពីការបន្តកើតឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរពលកម្ម ជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ទៀត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ជាការពិតណាស់កិច្ចការទាំងអស់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញ ដែលតម្រូវឲ្យកងកម្លាំងនគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ ធ្វើការរែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពអធន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល ពិតជាមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏បានលើកទឹកចិត្តដល់កងកម្លាំងគ្រប់ជំនាញ គ្រប់ថ្នាក់ បន្តសកម្មភាពបង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើតនូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ ដែលជាសសរស្តម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព៕
![](https://www.kampucheathmey.com/wp-content/uploads/2023/05/001-35-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/05/002-29-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/05/003-31-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/05/0045-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?