ព័ត៌មានជាតិ
បក្ស៥បន្ថែមទៀតត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការសម្រាប់ឈរឈ្មោះបោះឆ្នោតខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃចន្ទម្សិលមិញ បានសម្រេចទទួលស្គាល់ជាផ្លវការលើពាក្យចុះបញ្ជីរបស់គណបក្សឈរឈ្មោះចំនួន៥ បន្ថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។ បើគិតត្រឹមថ្ងៃទី១៥ ខែឧសភា គណបក្សនយោបាយចំនួន១៨ហើយ ដែលត្រូវបានសម្រេចទទួលស្គាល់ដោយ គ.ជ.ប។

បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប គណបក្សនយោបាយទាំង៥ ដែល គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា រួមមាន គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សកសិករ និងគណបក្សស្ត្រីដើម្បីស្ត្រី។
ដោយឡែក គណបក្សភ្លើងទៀន គឺត្រូវបាន គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនេះ ដោយហេតុថា គណបក្សភ្លើងទៀន មិនបានបំពេញបន្ថែមនូវចំណុចខ្វះខាត តាមលក្ខខណ្ឌ និងនីតិវិធីកំណត់។
គួរជម្រាបថា បើគិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន១៨គណបក្ស ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះនៅ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ