ព័ត៌មានជាតិ
រដ្ឋបាលរាជធានីណែនាំ៨ចំណុចឲ្យពលរដ្ឋ គ្រឹះស្ថានរដ្ឋនិងឯកជន ដើម្បីអនុវត្តក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ ជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យបរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំចំនួន៨ចំណុចអោយពលរដ្ឋ គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្ត។

នេះបើយោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងសេចក្ដីណែនាំនេះមានន័យថា៖ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើក ទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពី ថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ដូច្នេះ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ ជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យបរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ខុនដូ ភោជនីយដ្ឋានជាអាទិ៍) និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀត សូមចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និង រៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្ម របស់ខ្លួនឱ្យបានផុលផុស។ ទង់ជាតិ ត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិ និង ត្រូវចង់ឱ្យមានរបៀបរៀបរយល្អ ព្រមទាំងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ កំណាត់ដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព
២- គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ សូម៖
– ចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡា ទាំងពីរនេះ ដោយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគារ ឬទីតាំងរបស់ ខ្លួនចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភណភាព ។
– រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព – នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសូនច្បារ និងទឹកបាញ់ ត្រូវរៀបចំ តុបតែងលម្អភ្លើងពណ៌បំភ្លឺចម្រុះពណ៌ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ ផ្សាយអំពីសកម្មភាព និងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ។
– សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោក ផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ “ឆ្នាំទស្សនាក៍ម្ពុជា ២០២៣* (Visit Cambodia Year 2023) ដើម្បី ផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង”បូរី និងរំដួល” និងពាក្យស្លោក”កម្ពុជាព្រះរាជាណាចក្រ អច្ឆរិយ ផ្តល់ភាពកក់ក្ត” និង “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder) ។
៣-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ និង មូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញត្រូវលក់ទំនិញដែលមានបិទស្លាកតម្លៃត្រឹមត្រូវ និងគុណភាពល្អ ។
៤- គ្រប់លំនៅឋាន មូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា នៅក្នុងរាជធានីភ្នំពេញសូមចូលរួមថែរក្សា និងសម្អាតអនាម័យ-បរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោស សម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់ ៥- គ្រប់គេហដ្ឋាន និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ការហាល សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ផ្សេងៗនៅខាងមុខ ឬលើដំបូលគេហដ្ឋានធ្វើឱ្យប៉ះពាល់ដល់សោភណភាព ។
៦- ដោយឡែកចំពោះទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានាស្ថិតនៅតាមបណ្តោយ មហាវិថី និងវិថីសំខាន់ៗនានា ត្រូវរៀបចំធ្វើរបងបិទបាំងទីតាំងរបស់ខ្លួន ឬកែលម្អឱ្យមាន សោភណភាព និងរបៀបរៀបរយល្អ ។
៧-បងប្អូនប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គម ឱ្យបានល្អប្រសើរក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ទាំងពីរនេះ សំដៅចូលរួមលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល ។
៨- រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញ់ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំផុសចលនា ប្រជាពលរដ្ឋ និងវិស័យឯកជនទាំងអស់ ឱ្យយល់ដឹងទូលំទូលាយពីសារសំខាន់ ដើម្បីបង្កើនការ ចូលរួមលើកទឹកចិត្ត និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះឱ្យបានផុលផុស និងអធិកអធម ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ នឹងផ្តល់ការយោគយល់អធ្យាស្រ័យ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ស្រប តាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ព្រមទាំងចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍កីឡាទាំងពីរនេះឱ្យបាន កុះករ និងអធិកអធម៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ