Connect with us

ព័ត៌មានជាតិ

អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួម​បុណ្យ​សព​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម្សិលមិញ

បានផុស

នៅ

កំពង់ចាម ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែឧសភា ឆ្នាំ​២០២៣ នេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម និង​សហការី បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​ពលរដ្ឋ​ស៊ីឈ្នួល​ដាំដំឡូង ៥​នាក់ ដល់​លំនៅឋាន នៅក្នុង​ភូមិ​ដូន​ទរ ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ដែល​បាន​រ-ងគ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត និង​គោយន្ត​កន្ត្រៃ បណ្តាលអោយ​ក្រឡាប់​ស្លាប់​បាត់​បង់ជីវិត​ចំនួន ៥​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ លោក អ៊ុន ចាន់​ដា បាន​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​នៃ​សព​កម្ម​ករទាំង ៥​នាក់ ចំពោះ​ការបាត់បង់ ប្តី ឪពុក ម្តាយ បងស្រី ជាទី​ស្រឡាញ់ ដែល​បាត់​បង់ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មិន​នឹកស្មាន​ដល់​នេះ។

​លោក ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​អាណិតអាសូរ​ពន់ពេក ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច តែងតែមាន​ក្តីបារម្ភ​និង​គិតគូរ ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​មហន្តរាយ​ផ្សេង ៗ ហើយ​តែង​បាន​ចាត់​តំណាង ចុះ​អន្តរាគមន៍​ជួយ​សម្រាល​ការលំបាក ជួយ​រំលែក​មរណទុក្ខ ទាន់ពេលវេលា ស្របតាម​ទិស​ស្លោក ” ទីណា​មានទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហមកម្ពុជា​”​។

ជាមួយនេះ លោក ប្រធាន​គណៈក​ម្មា​ធិ​ការ​សាខា បាន​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​សព​ទាំង ៥ អោយ​ខំ​កាត់ចិត្ត ទប់​អារម្មណ៍ ហើយ​ថែរក្សា​សុខភាព​អោយ​ល្អ​រឹងមាំ ដោយ​ប្រឹងប្រែង​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្តទៀត ដើម្បី​លើក​កំពស់​ជីវភាព​ក្នុង​គ្រួសារ។ ចំពោះ បងប្អូន រងរបួស ៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត លោក អ៊ុន ចាន់​ដា បាន​ណែ​នាំអោយ​មន្ទីរពេទ្យ​យកចិត្តទុកដាក់​ព្យាបាល​ដោយ​សាខា​ទទួលបន្ទុក​ប​ង់​សេវា ហើយ​បាន​ចាត់​អោយ​លោក នាយក​សាខា ចុះសួរសុខទុក្ខ បន្ថែមទៀត។

​លោក អ៊ុន ចាន់​ដា បានផ្តល់​អំណោយ​របស់​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​គ្រួសារ​រងគ្រោះ​ទាំង ៥​នាក់ ដោយ​ក្នុង ១​គ្រួសារ​សព ទទួលបាន​អង្ករ ៥០​គីឡូក្រាម ទឹក​សុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០​កំប៉ុង , មី ២​កេស និង​ថវិកា ចំនួន ១,០០០,០០០ រៀល​។ ដោយឡែក អនុសាខា​ស្រុក​ស្ទឹងត្រង់ ក៏បាន ឧបត្ថម្ភ​ជូន ក្នុង ១​គ្រួសារ​សព នូវ អង្ករ ២៥​គ​ក្រ ទឹក​សុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា មួយចំនួន​ផងដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ពេល​ពលរដ្ឋ​ស៊ីឈ្នួល ៨​នាក់ ( ប្រុស ម្នាក់​) ជិះ​លើ​គោយន្ត វិលត្រឡប់​មកពី​ដាំដំឡូង ដល់​ពាក់​កណ្តាលផ្លូវ ចំណុច​ភូមិ​តា​ម៉ៅ ចៃដន្យ​មាន​រថយន្ត ១​គ្រឿង បើក​ច្រាស់ទិស ជែង​ជាមួយ​រថយន្ត​ដឹក​មាន់ ហើយក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ទាំង​កម្រោល​លើ​គោយន្ត​ដែល​ឈប់​ស្ងៀម រុញ​ទម្លាក់​ប្រឡាយ បណ្តាលអោយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ៤​នាក់ (២​នាក់​ជា​ម្តាយ​ចាស់ និង​កូនស្រី – ១​នាក់​ជា​ស្ត្រី​វ័យ​ចំណាស់ – ១​នាក់​ជា​អ្នកបើក​គោយន្ត ម្ចាស់​ចំការ ) និង​រងរបួស ៤​នាក់ ហើយ​បាន​ស្លាប់​ថែម ១​នាក់​ទៀត ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕

អត្ថបទ​និង​រូបភាព ៖ ឡេ​ក ចាន់​ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម