Connect with us

ព័ត៌មានជាតិ

ដល់​រដូវ​វស្សា អ្នក​ភូមិ​សោបជួល​​ត្រាក់ទ័រ​ភ្ជួរ​ដី​​​ធ្វើ​ស្រែ​មួយ​ហិកតាចំណាយ​អស់​ជិត ២០ ម៉ឺន​រៀល

បានផុស

នៅ

ដើមរដូវវស្សា​មកដល់កសិករនៅ​ក្នុងភូមិព្រែករការ​ ឃុំសោប ​ស្រុក​ព្រែកប្រសប់ ​ខេត្តក្រចេះ ក៏ដូចប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​​ខេត្ត​ផ្សេង​ទៀត តែងតែនាំ​គ្នាប្រកបមុខរបរកសិកម្ម។

កសិករ​​ឈ្មោះ​មួង​​ សំអឿន​​ ឋ​រស់នៅ​ក្នុងភូមិព្រែករការ​ ឃុំសោប ​ស្រុក​ព្រែកប្រសប់បាន​ឲ្យ​ដឹងថា​ លោក​មាន​ដីស្រែជាង​ ៣ ហិតា សម្រាប់​ធ្វើស្រែចំការ។​ ជារៀងរាល់ឆ្នាំឲ្យ​តែដល់រដូវ​វស្សាលោក​តែងតែដាំ​ស្រូវ ​​ពីព្រេាះស្រូវងាយស្រួល​ដាំដុះ​ជាង​ដំណាំ​ដទៃ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសម័យឥឡូវគេធ្វើស្រែ​តាម​បច្ចេកទេស​ជឿនលឿន​​ ​កសិករ​រូប​នេះរៀងរាល់រដូវ​ធ្វើ​ស្រែ​​​ត្រូវ​ជួល​​​ត្រាក់​ទ័រ​មកភ្ជួរដី​​ដើម្បី​ឲ្យ​ការងារ​បាន​លឿន។ ដោយតម្លៃភ្ជួរ​ដី​ក្នុង ១ ហិតាត្រូវ​ចំណាយអស់ ១៨០ ០០០​ រៀល។ ចំណែក​សាបដីវិញក្នុង ១ ហិតា ចំណាយ​អស់ ២៥០ ០០០​រៀល​។

នៅពេល​​ធ្វើដីរួច​ ទើប​បូមទឹក​ចេញ រួចយក​​​ពូជមកបាច​ឲ្យ​សប់​ផ្ទៃ​ដី។ ម្យ៉ាងទៀតគេក៏​អាច​យក​ពូជ​​ទៅត្រាំ​​រហូត​​​ឲ្យ​ដុះ​បន្តិច​​ទើប​​យកទៅបាចក៏​បាន​។

កសិករ​ដដែលបញ្ចាក់​ថា គេ​មិន​ចាំ​បាច់សាបគ្រប់ពូជរួចយកទៅស្ទូង​ទេ​ ព្រេាះ​ចំណាយ​​ច្រើន​។ ​ពូជស្រូវ​អាច​យកពី​មន្ទីរកសិកម្មខេត្ត​ ឬ​អាចទិញ​ពី​​​ទីផ្សារ​ក៏​បានដែរ ព្រេាះពូជយកមក​ភាគ​រយ​ដុះបានល្អ។ ហេតុនេះ​ ​ទើបលោក​ប្រើពូជកសិកម្ម​​រយះពេល​ដែលបាចតែ ៣ ថ្ងៃគឺដុះ​​ហើយពេលដុះ​សព្វ​អាច​ទុករយះពេល ៧ ​ថ្ងៃយកថ្នាំបាញ់ស្មៅពេល​បាញ់​រួច​ទើប​​បូមទឹក​បញ្ចូល។

បើ​តាមកសិករ មួង​​ សំអឿន ការធ្វើ​ស្រែ​នៅរដូវវស្សារមិនសូវចំណាយ​ច្រើន​​ ដោយមិនចាំ​បាច់បូមទឹកដាក់ស្រែគ្រាន់​តែ​បាច​ជីខ្លះ គឺ​ចំណេញ​ច្រើនជាង​ធ្វើ​នៅរដូវប្រាំង។

ចំណែកម្ចាស់ត្រាក់ទ័រឈ្មោះ​ ហ៊ីន ​ដែលបើក​មុខ​របរ​បើកត្រាក់ទ័រអស់រយះពេល​ ៥ ឆ្នាំបាន​ឲ្យ​​ដឹងថា ​ក្នុងការប្រកបមុខរបរនេះ​សំបូរការងារច្រើនជាង​គេគឺនៅរដូវ​វស្សា។ ​ក្នុងមួយថ្ងៃអាចភ្ជួរដីស្រែបាន ៣ ទៅ ៤ ​ហិតា​តាមទំហំដី​ និងអាស្រ័យទៅ​លើ​ដីស្រែរបស់បងប្អូន​ដែរ។​

ក្នុង ១ ថ្ងៃ គេ​អាចរក​ចំណូល​​បានពី ៧០០ ០០០ រៀល​ទៅ ៩០០ ០០០ រៀល ចំណាយ​ទៅលើ​ប្រេង​អស់ ២៥០ ០០០​​រៀល ទូទាត់ទៅអាចនៅសល់​​ ៥០០ ០០០ រៀល​ទៅ ៦០០ ០០០រៀល អាចផ្គត់ផ្គង់គ្រួសារបានស្រួល៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម