ព័ត៌មានជាតិ
មិនដល់៣ម៉ោងផង សមត្ថកិច្ចចាប់បានជនសង្ស័យ អារ.ក ប្លន់យកម៉ូតូ
ករណីអារ.ក ប្លន់យកម៉ូតូមួយ បានកើតឡើងនៅម្តុំផ្លូវបេតុងកែងមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១៩:៣០ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លុះដល់ម៉ោង២២.០០នាទី កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យ បាននៅចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត និងដកហូតម៉ូតូយកមកវិញ។ ជនសង្ស័យឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល បានធ្វើសកម្មភាព ឡើងជិះម៉ូតូឌុបនៅម្តុំមុខរោងចក្រអេសស៊ីវ៉ាដូ រហូតដល់ចំណុចកើតហេតុជនសង្ស័យ ក៏បានយកកូនកាំបិតចិតបន្លែអារ.ក ជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល រងរបួសបំពង់ក(ធ្ងន់) ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី។ ចំណែកម៉ូតូជនរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ស្លាកលេខ “បាត់ដំបង 1AL. 6110៕
អត្ថបទ៖ ពៅរី
សូមចុចអាន៖ ព័ត៌មានបឋម!មានករណីឃាតកម្មបាញ់សម្លាប់មនុស្ស នៅក្រុងព្រះសីហនុ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?