Connect with us

ព័ត៌មានជាតិ

ជួសជុលជណ្តើរឡើងភ្នំត្បែង កម្ពស់​ជាង​​ ២០០​ ម៉ែត្រ នាំ​អ្នកទស្សនា ចម្ការ​ចេកដាច់​កន្ទុយភ្នែក

បានផុស

នៅ

ទិដ្ឋភាពការឡើងភ្នំត្បែងមានជ័យខេត្តព្រះវិហារ។ រូបភាពហ្វេសប៊ុក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាំជណ្តើរឡើងភ្នំត្បែងមានជ័យជាង ២០០ ម៉ែត្រស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលរងការ​ខូច​ខាត នឹងត្រូវចាប់ផ្តើមជួសជុលឡើងវិញចាប់ពីថ្ងៃទី ២៣ ខែមករា ផ្តល់​ភាពងាយស្រួលដល់​ការ​ធ្វើដំណើរ​ឡើង​ទៅកម្សាន្ត។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានប្រាប់កម្ពុ​ជាថ្មីនៅ​ព្រឹកនេះថា ពិធីក្រុងពាលីជួសជុលកាំជណ្តើរភ្នំត្បែង​ នឹង​ត្រូវរៀប​ចំឡើងនៅថ្ងៃសៅរ៍ ទី ២៣ ខែមករានេះ ដែលមានប្រវែង​ជាង​ ២០០ ម៉ែត្រ។

លោក​ប្រធាន​មន្ទីរបន្ត​ថា ជណ្តើរ​ចាស់​មានសភាពចាស់ទ្រុឌទ្រោម និង​បែក​បាក់​ដោយកន្លែង។ ការចំណាយទៅលើការ​ជួសជុល​ឡើង​វិញនេះ គឺជាការចូលរួម​ថវិកា​របស់​សប្បុ​រសជន ដែល​បានមកពីការរ៉ៃអង្គាស​ក្នុងកម្មវិធីបុណ្យ​នានា ហើយថាមិនទាន់កំណត់​ពេលណាថានឹងជួសជុលរួច អាស្រ័យលើថវិកា។

ទិដ្ឋភាពរមណីយដ្ឋានភ្នំត្បែង

ភ្នំត្បែងមានជ័យស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែល​មាន​កាំជណ្តើរ ១៣៤៥ កាំ។ ភ្នំត្បែង​គឺ​ជាតំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ទឹក​ធ្លាក់ ព្រៃ​ធម្មជាតិ​ធំ​ល្វឹង​ល្វើយ និង​សត្វ​ព្រៃ រួមទាំងជា​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ព្រះ​រាជា​ខ្មែរ​កាល​ពី​សម័យបូរាណបានធ្វើពិធីផ្សេងៗ។

មុននឹងទៅដល់ទីតាំងទាំងនេះ អ្នកធ្វើដំណើរត្រូវ​ឆ្លង​កាត់ផ្លូវជម្រាល​ភ្នំ អមសងខាងដោយចំការចេកដាច់​កន្ទុយភ្នែក។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូល​តំបន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ​កាល​ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៦​។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម