Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាកំពុងឆ្ពោះទៅរកការកសាងសេដ្ឋកិច្ច​ដែលធន់នឹងធាតុអាកាស

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អជ្ញាធរមីន នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣នេះ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់ UN ESCAP​ស្តីអំពីបទពិសោធន៍និងការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការពន្លឿន​សកម្មភាពធាតុអា​កាសទាំងខាងក្នុងនិងខាងក្រៅកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីឥទ្ធិពលដ៏អាក្រក់​នៃឧស្ម័នផ្ទះកញ្ចក់មកលើផែនដី និងមនុស្សរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

​កម្ពុជាមិនខុសពីប្រទេសនានាក្នុងពិភពលោកផងដែរ ដោយកម្ពុជានឹងក្លាយ​ជាប្រទេសមួយ​ក្នុងចំ​ណោម​ប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដែលបានជះ​ឥទ្ធិពល​អាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។​

លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២០ ស្តីពី “មហិច្ចតាអា​កាសធាតុរបស់អង្គការសហប្រជាជាតិ ”សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ បង្ហាញអំពីការប្តេជ្ញាចិត្ត និងឆន្ទៈ​នយោបាយរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ ​

កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងកម្រិតជាតិ និងកម្រិតសាកលលោក ដើម្បីដោះស្រាយ​ការប្រែប្រួលអាសកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះកម្ពុជា បានកំណត់​នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនការប្រើប្រាស់​ប្រភពថាមពលកកើត​ឡើងវិញ និងលើកកម្ពស់នគរូបនីយកម្មប្រកប​ដោយចីរភាព និងមានភាពធន់។

នៅកម្រិតជាតិ កម្ពុជាបានបង្កើតការចូលរួមចំណែករបស់ជាតិ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយបានបញ្ចូលគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម ២៧% ត្រឹមឆ្នាំ ២០៣០ និងបានដាក់ចេញនូវគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ត្រឹមឆ្នាំ២០៥០។

កម្ពុជាក៏កំពុងធ្វើការឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលធន់នឹងធាតុអាកាសផងដែរ ដោយកម្ពុជាបានបង្កើតផែនការបន្ស៊ាំជាតិ ដើម្បីបង្ហាញទិសដល់កិច្ចខិតខំប្រឹងប្រែង​ក្នុងការជំរុញភាពធន់លើគ្រប់វិស័យនៅក្នុងសេដ្ឋកិច្ច ក្នុងនោះកម្ពុជាបាននិងកំពុងធ្វើឱ្យ​ប្រសើរឡើងនូវបច្ចេកទេសកសិកម្មពង្រីកហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់​ការអនុវត្តទេសចរណ៍ប្រកបដោយចីរភាព។

បន្ថែមលើនេះ កម្ពុជាទទួលបានដំណើរការយ៉ាងល្អ ក្នុងការបង្កើនថាមពលវារីអគ្គិសនី ដោយបច្ចុប្បន្នថាមពលវារីអគ្គិសនីចូលរួមចំណែកប្រមាណ ៤០% នៅក្នុងថាមពលសរុបរបស់កម្ពុជា ហើយមានទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀតកំពុងត្រូវបានសាសង់ ឬនឹងត្រូវបានសាងសង់នៅពេលដ៏ខ្លីខាងមុខ។

​កម្ពុជា សេចក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បី​ពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់សហគមន៍សាកលលោក ដើម្បីសម្រេចបានការពន្លឿន​សកម្មភាព​ធាតុអាកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញនូវសន្តិភាព និងវិបុលភាព​សម្រាប់ទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម