ព័ត៌មានជាតិ
ស្វែងយល់ពីកងកម្លាំងនគរបាលជាតិ
ថ្ងៃទី១៦ ខែឧសភា ម្សិលមិញនេះ គឺជាខួបរំលឹកអនុស្សាវរីយ៍លើកទី៧៨ឆ្នាំ នៃការបង្កើតនគរបាលជាតិ។ នគរបាលជាតិ បានដើរតួនាទី និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សានូវសុខ សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស។ តើនគរបាលជាតិ មានប្រវត្តិបង្កើតឡើងយ៉ាងដូចម្តេច?

កងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥។ តួនាទីរបស់នគរបាលជាតិ មានដូចជា រក្សាសណ្តាប់ធ្នាប់នៃសកម្មភាពបាតុកម្ម កូដកម្មបញ្ចៀសរាល់សកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ បន្ថែមលើនេះ គឺប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទល្មើសព្រៃឈើ ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកបដោយគុណធម៌។ល។
នគរបាលជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដែលមាននាយឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ។ ក្នុងឆ្នាំ២០២២ ដែលកម្ពុជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នគរបាលជាតិ បានរៀបចំកិច្ចការពារ និងរៀបចំការពារសណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងនគរបាលជាតិក៏បានបម្រើ និងរកដំណោះស្រាយជូនប្រជាជនខ្មែរយ៉ាងសកម្មរាល់បញ្ហាដែលពលរដ្ឋជួបប្រទះ និងត្រូវការជំនួយ។

បើក្រឡេកមកបច្ចុប្បន្ន ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ព្រមទាំង ការត្រៀមខ្លួនក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ កងកម្លាំងនគរបាលជាតិ ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើ និងការពារសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះ។
ដោយសារសមិទ្ធផលទាំងអស់នេះហើយ ទើបជារៀងរាល់ឆ្នាំ មានការរំលឹកដល់ខួបអនុស្សាវរីយ៍នៃការបង្កើតកងកម្លាំងនគរបាលជាតិលើគោលបំណងសំខាន់ៗចំនួន៣។ គោលបំណងទី១ គឺផ្សព្វផ្សាយដល់កងកម្លាំងនគរបាលជាតិទូទៅ និងប្រជាជនជាតិ អន្តរជាតិ ឱ្យបានដឹងពីថ្ងៃបង្កើតរបស់កងកម្លាំងនគរបាលជាតិ។ ទី២ គឺដើម្បីស្រាវជ្រាវពីប្រវត្តិសកម្មភាព សមិទ្ធផល ស្នាដៃរបស់កងកម្លាំងនគរបាលជាតិ ដែលបានបង្កើតឡើងតាមដំណាក់កាលនីមួយៗ ដើម្បីជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣ គឺបំផុសឱ្យមានមនសិការជាតិ បង្ហាញអំពី គំរូវីរភាព អង់អាចក្លាហានរបស់រៀមច្បងជំនាន់មុន ដែលមានភាពស្មោះត្រង់ និងស្មារតីមោះមុតក្នុងជួរកងកម្លាំង នគរបាលជាតិ ដើម្បីឲ្យនគរបាលជំនាន់ក្រោយយកគំរូតាម ក្នុងគោលដៅលើកកម្ពស់ ប្រសិទ្ធភាពការងារផង រួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិផង។
ឆ្លៀតក្នុងឱកាសខួប៧៨ នៅក្នុងឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ឱ្យទទួលបានភាពជោគជ័យ និងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អថែមទៀត។
សម្តេច ស ខេង បានលើកឡើងក្នុងលិខិតជូនពរថា កងកម្លាំងនគរបាលជាតិ សម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការទប់ស្កាត់ និងបង្រា្កបបទល្មើសផ្សេងៗសម្រាប់ពលរដ្ឋ និងជាតិទាំងមូល។ ការបំពេញតួនាទីនេះ គឺស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលជាគោលនយោបាយជាតិដ៏សំខាន់សម្រាប់គាំទ្រ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងសហគមន៍ទូទាំងប្រទេស។
ចំណែក លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានផ្ញើសារជូនពរដល់កម្លាំងនគរបាលជាតិ និងជំរុញលើកទឹកចិត្តឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់បន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអនុវត្តច្បាប់បន្ថែមទៀត។ អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានអរគុណចំពោះការលះបង់របស់កងកម្លាំងនគរបាលជាតិ ក្នុងការពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ