ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង ១.៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ រយៈពេល ៤ ខែឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ១.៣ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ស្ថិតនៅលេខ ៤ បន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមតារាងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំទំនិញពីកម្ពុជាទៅថៃ មានចំនួនជាង ៣៩៣ លានដុល្លារ កើនឡើង ៣.១ភាគរយ និងទំនិញនាំពីថៃមកវិញ មានទឹកប្រាក់ជាង ៩៥៨លានដុល្លារ ធ្លាក់ចុះ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុបជិត ៣០០ លានដុល្លារ ក្នុងនោះការនាំចូលមានទំហំ ២៣២លានដុល្លារ មានការថយចុះ ៩,០៧ ភាគរយ និងការនាំចេញមានចំនួនជាង ៥៩លានដុល្លារ ធ្លាក់ចុះ ៦.៦ភាគរយ។
អ្នកជំនាញពាណិជ្ជកម្មបានលើកឡើងថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនេះ គឺជានិន្នាការទីផ្សារសកល ដែលកើតមាននៅគ្រប់ប្រទេស។
ចំណែកអ្នកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានលើកឡើងថា ការនាំចេញមានការជាប់គាំងទាំងអស់នៅទូទាំងពិភពលោក ដោយសារវិបត្តិសង្រ្គាមអ៊ុយក្រែន រុស្ស៊ី។ ក្នុងនោះកម្ពុជា ក៏ធ្លាក់ចុះក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ប៉ុន្តែទោះយ៉ាងណា លោកថា ការនាំចេញទៅប្រទេសមានកិច្ចព្រមព្រៀងអាសិប មានការកើនឡើង ដោយសារទើបតែចាប់ផ្តើម។
លោកថ្លែងដូច្នេះថា« ចំពោះទីផ្សារថ្មីៗ កម្ពុជា បានធ្វើរួចហើយ ទី១ ទីផ្សារទៅកាន់ប្រទេសកូរ៉េ ហើយថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានភ្ជាប់ទីផ្សារទៅកាន់ប្រទេសអារ៉ាប់ ក៏ដូចជាទីផ្សារប្រទេសជប៉ុនផងដែរ ដើម្បីជំរុញផលិតកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសកលលោក»។
សូមបញ្ជាក់ថា ការនាំចេញសំខាន់របស់កម្ពុជាទៅថៃ រួមមាន សម្លៀកបំពាក់ ផលិតផលកសិកម្ម ត្បូង វត្ថុធាតុដើម ខណៈការនាំចូលមាន ត្រី សាច់ ភេសជ្ជៈ ជីសរីរាង្គ គ្រឿងសម្អាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត គ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម៕
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?