Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស ៖ អវត្តមានបក្សនយោបាយមួយពីដំណើរការបោះឆ្នោត មិនប៉ះដល់ប្រជាធិបតេយ្យរបស់កម្ពុជាឡើយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា អវត្តមានគណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ មិនបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះ គឺដើម្បីឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ របស់គណបក្សភ្លើងទៀន។

សេចក្ដីថ្លែងការណ៍របស់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ បានច្រានចោលចំពោះការធ្វើអត្ថាធិប្បាយ ដែលបង្កឲ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ ដោយផ្អែកលើការពន្យល់ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក អាន សុខខឿន បានបំភ្លឺដូចដូចខាងក្រោម៖

១. ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្ដីជូនដំណឹងនានារបស់ គ.ជ.ប។ យោងតាមមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ និងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ និងចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។

២. គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តីចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈ រយៈពេលមួយឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជីគណបក្សនយោ​បាយនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយ លើសគណបក្សចូលរួមប្រកួតចំនួន ១៨ផ្សេងទៀតបានឡើយ។

៣. ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនោះទទួលខុសត្រូវ ដូចដែលអនុប្រធានមួយរូបនៃគណបក្សនោះ បានថ្លែងទទួលស្គាល់រួចហើយ។ លោកអនុប្រធានគណបក្សរូបនេះ ក៏បានអះអាងបន្ថែមថា ការអំពាវនាវឲ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ”។ ជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាព សេចក្ដីសម្រេចបច្ចេកទេសរបស់ គ.ជ.ប អាចធ្វើការប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបាន។

៤. អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោត នៅតែអាចជ្រើសរើសដោយសេរីនូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន ១៨។

សូមជម្រាបថា គ.ជ.ប កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្ដីសម្រេច ស្ដីពី ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត។ មូលហេតុដោយសារតែគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ក្នុងមាត្រា ២៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម