Connect with us

ព័ត៌មានជាតិ

សហភាពអឺរ៉ុប បន្តជួយកម្ពុជា លើការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យរឹងមាំ

បានផុស

នៅ

កម្ពុជា និងសហភាពអឺរ៉ុប បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងលទ្ធផលនៃកិច្ចពិគ្រោះយោបល់​ជាមួយថ្នាក់ដឹក​នាំក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគម្រោងថ្មីមួយ ដែលនឹងផ្តល់ជំនួយបច្ចេក​ទេសដោយ​សហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយ​សហភាពអឺរ៉ុប និងអង្គការ GIZ ក្នុងការអនុវត្តគម្រោង ARISE Plus Cambodia ដែលជាគម្រោង​ផ្តល់ហិរញ្ញប្បទាន​ដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់។ លោក បានគូសបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណង​ដើម្បីរួម​ចំណែកដល់ការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯក​ជនឱ្យមានភាពរឹងមាំជាងមុន ដែលអាច​បំពេញលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញ​ទៅកាន់សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់។

គម្រោងថ្មី ដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ នឹងបន្តអនុវត្តនូវសកម្មភាព និងលទ្ធផលដែលសម្រេចបានក្រោមគម្រោង ARISE Plus Cambodia ក៏ដូចជាចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលចូលរួមពង្រឹងភាពប្រគួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ទាំងក្របខណ្ឌគោលនយោបាយ និងសមត្ថភាពរបស់វិស័យឯកជន បន្ទាប់ពីកម្ពុជានឹងចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ លើសពីនេះ គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។

បើតាមលោក រដ្ឋលេខាធិការ គម្រោងនេះ មានសមាសមាភាគបីសំខាន់ៗ រួមមាន ការរៀបចំគោលនយោបាយ​ពាណិជ្ជកម្ម (Trade Policy) , ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation)  និងការបង្កើន​សមត្ថភាពវិស័យឯកជន (private Sector)។

លោក សុខ សុភ័ក្ត្រ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានធ្វើការពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធ និងបានរៀបចំសេចក្តីព្រាងស្តីពីខ្លឹមសារនៃគម្រោងដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម