ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ ព្រឹត្តិការណ៍ស៊ីហ្គេម
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យយាមប្រចាំការ និងការពារសុខភាពជូនប្រជាពលរដ្ឋ ចាប់តាំងពីមុនថ្ងៃបើកព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

គួរបញ្ជាក់ថា ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ ក្រសួងសុខាភិបាល សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ ក្នុងនោះបានត្រៀម៖ មន្ទីរពេទ្យជាតិចំនួន ៧ គឺមន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមា តា និងទារកជាដើម។

មន្ទីរពេទ្យបង្អែកខេត្តចំនួន ៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៤៥៧នាក់។ រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៧២គ្រឿង។ រថយន្តគ្លីនិកចល័តចំនួន ៩ គ្រឿង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៦ គ្រឿង។ តង់សុខភាពចំនួន ១១ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៧ តង់៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?