Connect with us

ព័ត៌មានជាតិ

ក្រពើ​ភ្នំ​ចំនួន១៤៦ក្បាល​ ត្រូវ​បាន​លែង​ឲ្យ​ចូល​ក្នុង​ជម្រក​ធម្មជាតិ​វិញ

បានផុស

នៅ

ក្រពើ​ភ្នំ​ចំនួន១៤៦ ក្បាល​ត្រូវ​បាន​លែង​ចូល​ក្នុង​ជម្រក​ធម្មជាតិ​ដើម្បី​បង្កើន​ចំនួន​របាយ​សត្វ​ក្រពើ​ភ្នំ​នៅក្នុង​ធម្មជាតិ​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ (FFI)​បានឱ្យដឹងថា កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​ប្រទេស​ដែល​មាន​សត្វ​ក្រពើ​ភ្នំ​ច្រើនជាង​លើ​ពិភពលោក​ប្រមាណ​ជាង ៣០០​ក្បាល ខណៈ​ចំនួន​សរុប​នៅ​លើ​ពិភពលោក​មាន​ប្រមាណ ១០០០ ក្បាល​ប៉ុណ្ណោះ។

អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ គម្រោង​អភិរក្ស​ក្រពើ​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម​ភាព​នៅ​ដែន​ជម្រក​ក្រពើ​សំខាន់ៗ នៅ​កម្ពុជា​។ ដោយមាន​ការ​សហការ​បច្ចេកទេស​រវាង​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ (FFI) ក្រពើ​ភ្នំ​ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត និង​ជា​សត្វព្រៃ​និមិត្តរូប​ដ៏​សំខាន់បំផុត​មួយ​របស់​កម្ពុជា ត្រូវបាន ការពារ​និង​អភិរក្ស​បាន​យ៉ាង​ល្អ និង​មានការ​បង្កាត់​ពូជ​ក្រពើ​ភ្នំ​ដើម្បី​លែង​ទៅក្នុង​ធម្មជាតិ​។

អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​បាន​បន្ត​ថា ទីតាំង ៥ ដែល​កំពុង​អនុវត្ត​ការអភិរក្ស​យ៉ាងសកម្ម​រួមមាន​ អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​អា​រ៉ែ​ង ឆាយ​រាប ស្ទឹង​ខៀវ និង​តំបន់​ស្តារ​ក្រពើ​ឡើងវិញ​នៅ​ឃុំ​តា​ទៃ​លើ ស្ថិតក្នុង​ខេត្តកោះកុង និង​កម្មវិធី​បង្កាត់​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ដើម្បី​លែង​ទៅ​ក្នុង​ធម្មជាតិ (Re-introduction program) ស្ថិតនៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។

អង្គការ​សត្វព្រៃ និង​រុក្ខជាតិ បាន​បន្ត​ទៀត​ថា ​« ឥឡូវនេះ គម្រោង​អភិរក្ស​ក្រពើ​ភ្នំ​គំរូ​នេះ ដែល​បាន​ភ្ជាប់​ការអង្កេត​តាមដាន និង​ការ​ល្បាត​ដោយ​សហគមន៍​មូលដ្ឋាន ជាមួយនឹង​បច្ចេកវិទ្យា​អភិរក្ស​ចុងក្រោយ ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ផងដែរ​»​។

គួរ​បញ្ជាក់​ថា ​ក្រពើ​ភ្នំ​ចំនួន ១៤៦ ក្បាល​ ត្រូវ​បាន​លែង​ចូល​ក្នុង​ជម្រក​ធម្មជាតិ​មាន​ដូច​ជា ទី១-ស្ទឹង​ខៀវ ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង (​លែង​ក្រពើ​ពី​ភ្នំ​តា​ម៉ៅ​) ២៧ ក្បាល ទី២-ឆាយ​រាប ស្ទឹង​កំពង់​តា​ជៃ ស្រុកស្រែ​អំបិល ខេត្តកោះកុង (​លែង​ក្រពើ​ពី​ភ្នំ​តា​ម៉ៅ​) ៤៩ ក្បាល ទី៣-ស្ទឹង​ដាច់ ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង (​លែង​កូន​ក្រពើ​ព្រៃ​) ០៩ ក្បាល ទី៤-អា​រ៉ែ​ង ស្រុក​ថ្មបាំង ខេត្តកោះកុង (​លែង​កូន​ក្រពើ​ព្រៃ​) ២០ ក្បាល ទី៥-អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ (​លែង​កូន​ក្រពើ​ព្រៃ​) ០៦ ក្បាល ទី៦-ឆាយ​រាប ស្ទឹង​កំពង់​តា​ជៃ ស្រុក​ស្រៃ​អំបិល ខេត្តកោះកុង ខែកុម្ភៈ ឆ្នាំ​២០២២ (​ក្រពើ​ភ្នំ​តា​ម៉ៅ​) ២៥ ក្បាល និងទី៧-ឆាយ​រាប ស្ទឹង​កំពង់​តា​ជៃ ស្រុក​ស្រៃ​អំបិល ខេត្តកោះកុង ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ (​ក្រពើ​ភ្នំ​តា​ម៉ៅ​) ១០ ក្បាល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម