Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដែលជា​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​

បានផុស

នៅ

​ខេត្តស្ទឹងត្រែង ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស មាន​ចម្ងាយ​៤៥៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្ត​ចាំ​ប៉ា​សាក់ និង​ខេត្ត​អត្ត​ពឺ​នៃ​ប្រទេស​ឡាវ ខាងកើត​ជាប់​ខេត្តរតនគិរី ខាងត្បូង​ជាប់​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ខាងលិច​ជាប់​នឹង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខេត្តស្ទឹងត្រែង មាន​ផ្ទៃដី ១២.០១៦ គីឡូម៉ែត្រ​ការេ ចែកជា ៦​ក្រុង ស្រុក ៣៤​ឃុំ សង្កាត់ ១២៨​ភូមិ បច្ចុប្បន្ន​ខេត្ត​មាន​ប្រជាជន ១៦៤.៥៩៨​នាក់ ស្រី ៨២.៣១៨​នាក់ ស្មើនឹង ៣៩.៣៨៧ គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង ៩៣.៧០៤​នាក់ អត្រាកំណើន​ប្រជាជន ៣,៨% គិត​ជា​ដង់ស៊ីតេ​ប្រជាជន ស្មើនឹង ១៣​នាក់​ក្នុង​១​គីឡូម៉ែត្រ​ក្រឡា ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨៥.៣៤៩​នាក់​។ ប្រជាពលរដ្ឋ​ប្រមាណ​៨០ ភាគរយ ប្រកប​របរ​ចិញ្ចឹម​ជីវភាព ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ដែលមាន​ស្រែ ចម្ការ ដាំ​ដំណាំ​កសិឧស្សាហកម្ម ដំណាំ សា​វប្បកម្ម និង​ការនេសាទ​ជាដើម មុខរបរ​ក្រៅពី​វិស័យ​ក​នេះ មាន​វិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម​- សិប្បកម្ម សេវាកម្ម និង​មន្ត្រីរាជការ​សាធារណៈ ដែលជា​មូលដ្ឋាន​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​ម្នាក់​គិត​ត្រឹម​ចុងឆ្នាំ​២០២០ ស្មើនឹង​១.៥៣០ ដុល្លារ អត្រា​ភាពក្រីក្រ​ថយ​ចុះមក​ត្រឹម ២៤ ភាគរយ​។ ផ្ទៃដី​ខេត្ត​ធំ​ទូលាយ អនុគ្រោះ​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម និង​ការពង្រីក​ផលិតកម្ម​កសិកម្ម​។ ប្រភពទឹក​កសិកម្ម និង​ប្រើប្រាស់ ពឹង​ផ្អែកលើ​សក្ដានុពល នៃ​ទន្លេ​ទាំង​បួន​ក្នុង​ខេត្ត ប្រភព​ធនធាន​ធម្មជាតិ ជីវចម្រុះ ជា​មូលដ្ឋាន​តំបន់​អេកូ​ទេសចរណ៍ ទីជម្រក​សម្រាប់​ការ​ពង​កូន​របស់​ពពួក​ត្រី​មេ​ពូជ ជា​តំបន់​ផ្ដល់​ជីវិត​នៃ​ប្រព័ន្ធ​ជីវចម្រុះ​-​ធនធាន​មច្ឆា​ជាតិ​ដ៏​សំខាន់​។​

​ខេត្ត​មាន​ទំនប់​វា​រី​អគ្គិសនី​មួយ ដែលមាន​អនុភាព​៤០០​មេ​ហ្កា​វ៉ា​ត់ មាន​ស្ពាន​ឆ្លងកាត់​ទន្លេ​ចំនួន ៤​កន្លែង ដែល​ស្ថិតនៅក្នុង​ទី​រួម​ខេត្ត ២​កន្លែង និង​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ​កុង ២​កន្លែង​។ មាន​ផ្លូវជាតិ​សំខាន់ៗ​កាត់​ខេត្ត​ចំនួន​៣ គឺ​ផ្លូវជាតិ​លេខ​៧ លេខ​៩ និង​លេខ​៧៨ សម្រាប់​បម្រើការ​ធ្វើ​ចរាចរណ៍​ភ្ជាប់​មកកាន់​រាជធានី​ភ្នំពេញ ប្រាសាទអង្គរវត្ត តំបន់​មាត់សមុទ្រ និង​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។​

​សូមបញ្ជាក់ថា របាយការណ៍​នេះ ត្រូវបាន​លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តស្ទឹងត្រែង ដែល​ពិធី​នេះ​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ជួសជុលជណ្តើរឡើងភ្នំត្បែង កម្ពស់​ជាង​​ ២០០​ ម៉ែត្រ នាំ​អ្នកទស្សនា ចម្ការ​ចេកដាច់​កន្ទុយភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម