ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជាង ១.៥ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក រយៈពេល ៤ ខែឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ១.៥ ពាន់លានដុល្លារ ថយចុះ ១៦.៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ស្ថិតនៅលេខ ២ បន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមតារាងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំទំនិញពីកម្ពុជាទៅអាមេរិក មានចំនួនជាង ២.៤ពាន់លានដុល្លារ ធ្លាក់ចុះ ១៦.២ ភាគរយ និងទំនិញនាំពីអាមេរិកមកវិញ មានទឹកប្រាក់ជាង ៧៥ លានដុល្លារ ធ្លាក់ចុះ ២៨.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុបជាង ៦២៦ លានដុល្លារ ស្មើនឹង ៣៤ភាគរយ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅអាមេរិក មានដូចជាជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
អ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម បានលើកឡើងថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនេះ គឺជានិន្នាការទីផ្សារសកល ដែលកើតមាននៅគ្រប់ប្រទេស។
ចំណែកអ្នកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ការនាំចេញទំនិញទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអាមេរិក រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី ដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចជាសកល។ លើសពីនេះទៀត អាមេរិកនៅមានបញ្ហានៃការចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើនឬថយបន្តទៀតនោះ គឺអាស្រ័យទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប៉ុន្តែទោះយ៉ាងណា លោកថា ការនាំចេញទៅប្រទេសមានកិច្ចព្រមព្រៀងអាសិប កម្ពុជា មានការកើនឡើង ដោយសារទើបតែចាប់ផ្តើម។
លោកថ្លែងដូច្នេះថា« ចំពោះទីផ្សារថ្មី កម្ពុជា បានធ្វើរួចហើយ ទី១ ទីផ្សារទៅកាន់ប្រទេសកូរ៉េ ហើយថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានភ្ជាប់ទីផ្សារទៅកាន់ប្រទេសអារ៉ាប់ ក៏ដូចជាទីផ្សារប្រទេសជប៉ុនផងដែរ ដើម្បីជំរុញផលិតកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសកលលោក»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២៨១ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧, ៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ៨,៩៦៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង