ព័ត៌មានជាតិ
កសិករមួយរូបចែករំលែកបច្ចេកទេសដាំដំណាំពោតក្រហមតាមបច្ចេកទេសកសិកម្ម
ពោតក្រហមជាដំណាំមួយប្រភេទ ដែលអាចច្នៃជាចំណីសត្វក៏ដូចជាប្រើប្រាស់បម្រើជាប្រយោជន៍ផ្សេងៗ។ នៅក្នុងខេត្តក្រចេះប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គមួយចំនួន ក៏មានដាំដំណាំពោតក្រហមក្រៅពីដំណាំកសិកម្មផ្សេងទៀត។
កសិករម្នាក់ឈ្មោះ ជ្រុយ រស់នៅក្នុងភូមិព្រែករការ ឃុំសោប ស្រុកព្រែកសប់ ខេត្តក្រចេះបានបង្ហាញពីការដាំពោតក្រហមឲ្យទទួលបានទិន្នផលខ្ពស់តាមបច្ចេកទេសកសិកម្ម។

បុរសជាកសិកររូបនេះបានលើកពីបច្ចេកទេសដាំដំណាំពោតក្រហម ចំបាច់ត្រូវធ្វើដីឲ្យល្អមិនត្រូវឲ្យមានស្មៅឡើយ។ មុនដាំត្រូវភ្ជួរដីហាលថ្ងៃឲ្យបាន ៧ ថ្ងៃដើម្បីសម្លាប់ស្មៅនិងមេរោគ។ សំខាន់មួយទៀតគឺការជ្រើសរើសពូជ បើពូជមិនល្អអាចខាតបង់ពេលវេលា និងថវិកា។
កសិករូបនេះបន្តថា ពោតមានអាយុកាលឲ្យផលពី ៩៥-១១០ ថ្ងៃ។ នៅតាមតំបន់ដែលកសិកររូបនេះរស់នៅ ការដាំពោតភាគច្រើនគេប្រើគោយន្តកន្រ្តៃភ្ជួរធ្វើរង។
កសិកររូបនេះបានប្រាប់ពីបច្ចេកទេសបន្ថែមថា មុនដាំពោតដីត្រូវមានសំណើម ៥០-៧០% ជម្រៅសើម ២៥-៥០cm។ពោតចេញពន្លកដើមរត់ជួរលូតលាស់រយះពេល ៤-៧ ថ្ងៃ។ ពោតអាយុ ១៥-៣០ ថ្ងៃត្រូវការទឹក និងជី N,K ខ្លាំង ដើម្បីលូតលាស់ដើមនិងស្លឹក។ អាយុ ៣០-៤៥ ថ្ងៃចាប់ផ្តើមលែងដើមនិងស្លឹកខ្លាំងចាប់ផ្តើមក្របួចផ្កា ដាក់ស្នៀត។ អាយុ ៤៥-៥៥ ថ្ងៃ ត្រូវទឹកច្រើន និងជី N,P ដើម្បីជួយជំរុញស្នៀតពោតរីកធំពេញលេញតាមស្រទាប់ស្លឹក លូតលាស់ផ្លែ។ អាយុ ៥៥-៧០ ថ្ងៃ ត្រូវការទឹក និងជី P,K ដើម្បីដាក់សាច់ម៉្សៅ និងក្លុយកូសធ្វើឲ្យមានរសជាតិផ្អែម ជំរុញឲ្យផ្លែធំគួបផ្សំការសំយោគពន្លឺព្រះអាទិត្យពេលព្រឹកផងដែរ។
កសិករដាំពោតអះអាងថា បច្ចេកទេសដាំដុះនេះគឺអនុវត្តតាមមន្ទីរជំនាញដែលបានចុះមកបង្ហាត់បង្រៀន។ កសិកររូបនេះបានបន្តថា នៅពេលប្រមូលផលជារៀងរាល់ឆ្នាំគាត់អាចប្រមូលផលបានចាប់ពី ៥ ទៅ ៦ តោនក្នុង ១ ហិតា។
ជាចុងក្រោយលោកស្នើដល់ក្រសួងកសិកម្មមេត្តាជួយដោះស្រាយបញ្ហារឿងតម្លៃទីផ្សារផង។ ពេលខ្លះទោះគាត់ខំធ្វើបានច្រើនមែនតែមិនសូវចំណេញប៉ុន្មានដែរទេព្រោះចំណាយលើជីថ្នាំអស់ច្រើន៕
អត្ថបទ៖ លី រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ