ព័ត៌មានជាតិ
កាលវ័យ ១៩ ឆ្នាំខកខានបំណង ៦០ ឆ្នាំក្រោយ លោកតា ហ៊ិន ផាន ទស្សនាស៊ីហ្គេមបានសម្រេច
លោកតា ហ៊ិន ផាន មានព្រះជន្ម ៨៣ឆ្នាំ បានបង្ហាញពីស្នាមញញឹម បំណងប្រាថ្នា និងភាពសប្បាយរីករាយ ដែលអាចមកចូលរួមបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងនៅកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ បានបិទបញ្ចប់ជាផ្លូវការនាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅពហុកីឡាដ្ឋានមរតកតេជោ ក្រោមផ្ទាំងទស្សនីយភាពជាច្រើន ព្រមទាំងចូលរួមពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
ផ្តល់បទសម្ភាសដល់ «កម្ពុជាថ្មី» លោកតា ហ៊ិន ផាន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះបានកើតមានតាំងលោកតានៅមានវ័យ ១៩ ឆ្នាំមកម៉្លេះ។ រហូតមកដល់ពេលនេះ ដោយសារប្រទេសជាតិរស់ក្រោមម្លប់នៃសន្តិភាព ទើបលោកតាអាចសម្រេចបំណងប្រាថ្នា អាចចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះបាន។
លោកតា ហ៊ិន ផាន បានមានប្រសាសន៍ថា «ខ្ញុំចង់មកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមតាំងពីខ្ញុំមានអាយុ ១៩ ឆ្នាំមក ហើយរហូតមកដល់ពេលនេះ ខ្ញុំមានវ័យ ៨៣ ឆ្នាំ។ បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេល ៦៤ ឆ្នាំ មកទល់ពេលនេះ ទើបខ្ញុំអាចបានមកទស្សនាផ្ទាល់ ខ្ញុំពិតជាសប្បាយ រីករាយខ្លាំងបំផុត។ ម្យ៉ាងវិញទៀត បើទោះបីជាខ្ញុំមិនចេះលេងកីឡាផ្សេងៗ តែខ្ញុំគ្រាន់តែមានចិត្តស្រលាញ់ និងគាំទ្រផ្នែកកីឡាទាំងអស់នេះផងដែរ»។
ជាមួយគ្នានេះ លោកតា ហ៊ិន ផាន បន្តទៀតថា មុនពេលឈានមកដល់នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា លោកតាតែងតែតាមដានទស្សនា គាំទ្រនៅរាល់ការផ្សាយបន្តផ្ទាល់ឬការប្រកួតនានា។ លោកតា ហ៊ិន ផាន ក៏បានអរគុណទៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះឡើងបានយ៉ាងល្អប្រសើរ។ លោកតាសង្ឃឹមថា កម្ពុជានឹងអាចរៀបចំព្រឹត្តិការណ៍នេះឡើងម្តងទៀត៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់