ព័ត៌មានជាតិ
មកដឹងពីសាច់ក្រកធ្វើពីសាច់ក្របី ៣រសជាតិរបស់រាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា បានកែច្នៃផលិតបានសាច់ច្រក (សាច់ក្រក) ចេញពីសាច់ក្របីតាំងពីឆ្នាំ២០២២ ដោយមាន៣រសជាតិ គឺរសជាតិបែបខ្មែរ រុស្ស៊ី និងចិន។ សាច់ច្រកសាច់ក្របីមានលក្ខណៈពិសេសត្រង់មិនមានខ្លាញ់ និងមានប្រូតេអ៊ីនខ្ពស់។

(រូបតំណាង)
សាច់ច្រកសាច់ក្របីដែលរាជបណ្ឌិត្យសភាកម្ពុជា ស្រាវជ្រាវ និងផលិតបានចេញមកពីផលិតចេញពីសាច់ក្របីចិញ្ចឹម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា។ ការផលិតសាច់ច្រកបែបខ្មែរ និងមាន៣រសជាតិនេះ គឺជាការស្រាវជា្រវ និងផលិតចេញមកជាលើកដំបូងផងដែរ។
រាជបណ្ឌិត្យសភាកម្ពុជាបានបង្ហោះកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ពីគ្រឿងផ្សំ ការបរិភោគនៃរសជាតិទាំង៣ នោះគឺសាច់ច្រកបែបខ្មែរ រុស្ស៊ី និងចិន ដូចខាងក្រោម។
ទី១ សាច់ច្រករសជាតិបែបខ្មែរ៖ គឺផលិតចេញពីសាច់ក្របីសុទ្ធ លាយជាមួយនឹងគ្រឿងខ្មែរមានដូចជា អង្ករលីង រំដេង និងស្ករត្នោត។ ចំពោះក្លិនវិញ គឺមានក្លិនចេញពីគ្រឿងខ្មែរ មានរសជាតិជូរបន្តិច ផ្អែម និងប្រៃល្មម។ សាច់ច្រកបែបខ្មែរនេះ អាចទទួលទានជាមួយជ្រក់ល្ហុង និងនំប៉័ងអាំងកាន់តែមានរសជាតិឆ្ងាញ់។

សាច់ច្រកបែបខ្មែរ (រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា)
ទី២ សាច់ច្រករសជាតិបែបរុស្ស៊ី៖ សាច់ច្រកសាច់ក្របីបែបរុស្ស៊ី ផលិតចេញពីសាច់ក្របីសុទ្ធ លាយជាមួយបន្លែដូចជាខ្ទឹមបារាំង ដំឡូងបារាំង ជីផាស្លី អំបិល ខ្ទឹមស L&P និងគ្រឿងផ្សំផ្សេងទៀត។ ចំពោះរសជាតិវិញគឺបែបស្រាល។

សាច់ច្រកបែបរុស្ស៊ី (រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា)
ទី៣ សាច់ច្រករសជាតិបែបចិន៖ គឺផលិតចេញពីសាច់ក្របីសុទ្ធដូចគ្នា ដោយផ្សំជាមួយនឹងគ្រឿងចិន ទឹកប៉េងប៉ោះ ប្រេងល្ង និងគ្រឿងផ្សំផ្សេងទៀត។ សាច់ច្រកនេះមានក្លិនចេញពីគ្រឿងចិន រសជាតិជូរបន្តិច និងផ្អែម ប្រៃល្មម។ សាច់ច្រកបែបចិននេះ អាចទទួលទានជាមួយបន្លែច្រើនមុខដូចជា ស្ពៃបូគោ ស្ពៃក្តោប ខ្ញីស្រស់ ជីរណា ការ៉ុត និងបន្លែផ្សេងទៀត។

សាច់ច្រកបែបចិន (រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា)
បើតាមប្រភពដដែលបញ្ជាក់ថា រាល់សាច់ក្របីដែលយកមកផលិត គឺយកសាច់សុទ្ធទាំងអស់ កិនដោយម៉ាស៊ីនកិនសាច់ រួចលាយគ្រឿងទៅតាមរសជាតិទាំង៣បែប រួចច្រកចូលពោះវៀនជ្រូក។ បន្ទាប់ពីផ្សំគ្រឿង និងច្រករួចរាល់ហើយ គឺត្រូវយកទៅសម្ងួតនៅក្នុងម៉ាស៊ីនសម្ងួតដែលមានអនាម័យខ្ពស់ បន្ទាប់មកទើបធ្វើការវេចខ្ចប់។ ប្រសិនពលរដ្ឋមានបំណងចង់ទិញសាច់ច្រក (សាច់ក្រក) ពីសាច់ក្របីនេះ អាចរកទិញនៅ ផ្សារផលិតផលខ្មែររាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាតែម្តង៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?