ព័ត៌មានជាតិ
ប្រើពេលតែជាងមួយម៉ោង ផ្លូវល្បឿនលឿនភ្នំពេញបាវិតចម្ងាយជាង ១៣០ គីឡូម៉ែត្រ
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងកាត់បន្ថយការប្រើប្រាស់ពេលវេលាបានយ៉ាងច្រើន ដោយចំណាយពេលត្រឹមជាងមួយម៉ោងប៉ុណ្ណោះសម្រាប់ការធ្វើដំណើរពីភ្នំពេញទៅក្រុងបាវិតខេត្តស្វាយរៀង។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាភាពជាដៃគូរវាងរដ្ឋនិងឯកជន លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនៅព្រឹកមិញនេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ០៧ មិថុនាខាងមុខនេះ។
ផ្លូវនេះមានប្រវែង ១៣៥ គីឡូម៉ែត្រចាប់ចេញពីស្រុកល្វាឯមដល់ក្រុងបាវិតខេត្តស្វាយរៀង ដោយចំណាយរយៈពេលសាងសង់ ៤ ឆ្នាំ ខណៈបច្ចេកទេសសាងសង់យកគំរូដូចផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមានពីរគន្លងទៅពីរគន្លងមក។

បើតាមលោករដ្ឋមន្រ្តី លើចម្ងាយផ្លូវ ១៣៥ គីឡូម៉ែត្រ ការធ្វើដំណើរនឹងកាត់បន្ថយប្រើពេលត្រឹម ១ ម៉ោង ១០ នាទីប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល បានបន្តថា ការស្ថាបនាផ្លូវនេះក៏មានការសិក្សាជាមួយភាគីវៀតណាម ខណៈវៀតណាមក៏គ្រោងស្ថាបនាផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលនឹងតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនរបស់កម្ពុជាដែលរំពឹងនឹងរួចរាល់ក្នុងពេលដំណាលគ្នា។
ទាក់ទងការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត លោករដ្ឋមន្រ្តីបានអះអាងថា នឹងបង្កើតសក្តានុពលសេដ្ឋកិច្ចជាតិ ហើយកម្ពុជានឹងក្លាយជាមជ្ឍមណ្ឌលឆ្លងកាត់ការដឹកជញ្ជូននិងការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃនិងវៀតណាមក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រដ្ឋាភិបាលកម្ពុជានឹងរ៉ាប់រងក្នុងការសាងសង់ស្ពានឆ្លងទន្លេនៅដីឥដ្ឋប្រវែង ២២៥០ ម៉ែត្រនិងផ្លូវតភ្ជាប់ប្រវែង ៣ ៧០០ ម៉ែត្រ ដែលប្រើប្រាស់ថវិកាជាតិជាង ២០០ លានដុល្លារ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា មូលហេតុរដ្ឋាភិបាលចំណាយថវិកាជាង ២០០ លានដុល្លារសាងសង់ស្ពាន ដោយសាររដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋចំណាយបន្ថែមលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។
លោកអះអាងថា »ខាងក្រុមហ៊ុនក៏អាចសាងសង់ស្ពានបានដែរ តែបើឲ្យក្រុមហ៊ុនសាងសង់ពេលជិះឆ្លងកាត់ត្រូវបង់លុយឆ្លងម្តងយកលុយម្តង។ ចឹងទេតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋាភិបាលនឹងរ៉ាប់រ៉ងលើការស្ថាបនាស្ពានដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក»។
លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដែលទទួលបន្ទុកសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានប្តេជ្ញានឹងសម្រេចការសាងសង់ប្រកបដោយគុណភាព និងទាន់ពេលវេលា។ លោកក៏អរគុណរដ្ឋាភិបាលកម្ពុជាដែលផ្តល់ការទុកចិត្តដល់ក្រុមហ៊ុន ក្នុងការសាងសង់ផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ