ព័ត៌មានជាតិ
អត់ការងារធ្វើ ក្មេងស្ទាវបង្ហោះម៉ូតូមួយក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកណែនាំទាំងយប់
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ល្បាតនៅក្នុងមូលដ្ឋាន ដើម្បីថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ ជូនប្រជាពលរដ្ឋ ឃាត់បានក្រុមបង្ហោះម៉ូតូនាពេលយប់មួយក្រុម ក្រោយពីធ្វើការអប់រំ ណែនាំ ទើបអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពី លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ កម្លាំងសមត្ថកិច្ចទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែងតែល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ជូនប្រជាពលរដ្ឋ ឃាត់បានក្រុមបង្ហោះម៉ូតូនាពេលយប់មួយក្រុម ក្រោយពីធ្វើការ អប់រំ ណែនាំ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។

ក្នុងការបង្ក្រាបក្រុមបង្ហោះម៉ូតូនាពេលយប់ទាំងនេះ សមត្ថកិច្ចបានដោះមុខម៉ូតូឲ្យពួកគេកាន់ម្នាក់មួយៗ និងឲ្យពួកគេទាំងនោះ ស្រែកឮៗថា ពួកខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ …ពួកខ្ញុំរៀងហើយ… បើបង្ហោះលើកក្រោយទៀត នឹងឲ្យប៉ូលិសចាប់ពួកគេដាក់គុក ៕


អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ដើមឆ្នាំ២០២១នេះ ករណីគ្រឿង ញៀននៅខេត្តតាកែវហាក់កំរើកឡើងវិញ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?