Connect with us

ព័ត៌មានជាតិ

រុស្ស៊ី​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (Sputnik V)​មក​ឲ្យ​កម្ពុជា​​​

បានផុស

នៅ

លោក អាណា​តូ​លី បូ​រ៉ូ​វី​គ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព​ថ្មី​របស់​សហព័ន្ធរុស្ស៊ី បាន​ថ្លែ​ង​ថា ប្រទេស​រុស្ស៊ី គ្រោង​នឹង​បញ្ជូនវ៉ាក់សាំង​ប្រយុទ្ធកូវីដ១៩ (Sputnik V)​ របស់រុស្ស៊ីមក​ឲ្យ​ប្រទេស​កម្ពុជា​ នាពេល​ដ៏​ខ្លី​ខាងមុខនេះ។ រុស្ស៊ី​នឹង​ពិភាក្សា​ជា​មួយ​​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​បញ្ជូន​វ៉ាក់សាំង​នេះ​មក​អោយ​កម្ពុជា ។​

ថ្លែង​ក្នុង​ឱកាសសម្ដែង​ការគួរសម​រវាងលោក អាណា​តូ​លី បូ​រ៉ូ​វី​គ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព​ថ្មី​របស់​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ​នា​រសៀល​ថ្ងៃទី​២០ ​ខែមករា​ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក អាណា​តូ​លី បូ​រ៉ូ​វី​គ​ បាន​មានប្រសាសន៍​លើកឡើងពីទំនាក់ទំនង​ការទូត​ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​រយៈពេល​៦៥​ឆ្នាំ​ហើយ។ ទំនាក់​ទំនង​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអាណា​តូ​លី បូ​រ៉ូ​វី​គ បាន​បន្តទៀតថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើអោយប៉ះពាល់ដល់​បណ្ដាល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ។ ក្នុងនោះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែល​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ។ ប៉ុន្តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ និង​រដ្ឋបាល​រាជធានី​ភ្នំពេញបានធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​នេះនៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ពិសេស​គឺ​ការគ្រប់គ្រង​នូវ​ព្រឹត្តិការណ៍​២៨វិច្ឆិកា​បាន​យ៉ាង​ល្អប្រសើរ​។​

លោក​បន្តទៀតថា ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ ​ប្រទេស​រុស្ស៊ី​បង្កើតបាន​វ៉ាក់សាំង (Sputnik V)ដើម្បី​ចាក់​ការពារ​ជំងឺ​នេះ ហើយ​វ៉ាក់សាំង​នេះ​ប្រទេស​រុស្ស៊ី គ្រោង​នឹង​បញ្ជូនមក​ឲ្យ​ប្រទេស​កម្ពុជា​ នាពេល​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​ពិភាក្សា​ជា​មួយ​​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​បញ្ជូន​វ៉ាក់សាំង​នេះ​មក​អោយ​កម្ពុជា ។​

ក្នុង​ជំនួប​សម្ដែង​ការគួរសម​នោះ ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​នៃ​ការ​ចងសម្ព័ន្ធភាពរ​វា​ង​ទីក្រុង​ពីរ​របស់​ប្រទេស​រុស្ស៊ី​ជាមួយនឹង​រាជធានី​ភ្នំពេញ​ដែល​នៅក្នុង​នោះ គឺ​ទីក្រុង​ម៉ូស្គូ​ចង់​ ចងសម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​ណូ​វ៉ូ​ស៊ី​ប៊ី​ស ចងសម្ព័ន្ធ​មេត្រី​ភាពជា​មួយ​និង​រាជធានី​ភ្នំពេញ​ដែរ​។ ប៉ុន្តែ​ដោយ​ស្ថានភាព​កូ​វីដ​-១៩ការចុះហត្ថលេខា​ទៅលើ​ការចង​សម្ព័ន្ធមេត្រីភាព​នេះ ​ត្រូវបាន​អូសបន្លាយ​ពេល។ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការចុះហត្ថលេខាលើ​អនុសារណៈ​យោគយល់ស្ដីពី​ការ​បង្កើត​ចំណងមិត្តភាព​រវាង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ទាំងពីរ​របស់​ប្រទេស​រុស្ស៊ី​នេះគ្រោង​នឹងធ្វើ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ពោ​លគឺ​ក្រោយពី​ស្ថានភាព​កូ​វីដ​-១៩​បាន​ធូរស្រាល​។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ​ឃួ​ង ស្រេង​​ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​នោះ ក៏បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតចំពោះ​ប្រទេស​រុស្ស៊ីដែល​បាន​ជួយ​ឧបត្ថម​គាំទ្រ​ជាច្រើន​មក​ប្រទេស​ក​ម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ រុស្សី​នៅបាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ថែមទៀត​។ ជា​ក់ស្តែង​អ្វីដែល​យើង​បានឃើញនោះ ប្រទេស​រុស្សី​បាន​កសាង​មន្ទីរ​ពេទ្យ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ នោះ​គឺមន្ទីរពេទ្យ​រុស្ស៊ី ដែល​បាន​បន្សល់​ទុកអោយ​កូនចៅ​ជំ​នាន់​ក្រោយ​បានឃើញ ។​

​លោក ​ឃួ​ង ស្រេង បន្តទៀតថា មន្ទីរពេទ្យ​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញខណៈ​កូ​វីដ​-១៩មន្ទីរពេទ្យ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។​

​ជាការ​ឆ្លើយតប​ទៅនឹង​អ្វី ដែល​បានលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក ​ឃួ​ង ស្រេង ​បាន​ថ្លែង​ការ​អរគុណ​នូវ​សន្ដានចិត្ត​ដ៏​ល្អ​របស់​ប្រទេស​រុស្ស៊ី ដែល​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩ Sputnik V​មក​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​គឺជា​សន្តាន​ចិត្ត​ដ៏​ប្រសើរ​បំផុត​របស់​ប្រទេស​រុស្ស៊ី​ ដែល​បាន​គិតគូរ​និង​យកចិត្តទុកដាក់​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ពាក់ព័ន្ធ​នឹង​អ្នកវិនិយោគទុន​របស់​ប្រទេស​រុស្ស៊ី​គ្រោង​ថា នឹង​មក​បណ្ដាក់ទុន​រកស៊ីនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​នោះ លោក​ឃួ​ង ស្រេង ​បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ គឺ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់យ៉ាង​សម្រាប់​អ្នកវិនិយោគទុន​របស់​​ប្រទេស​រុស្ស៊ី​ដែល​ចង់​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា វ៉ាក់សាំងរុស្ស៊ី Sputnik V​បាន​ដំណើរការចាក់​ជូន​ពលរដ្ឋ​នៅ​ប្រទេស​រុស្ស៊ីរួចហើយ ក្នុង​នោះ ប្រធានាធិបតី​រុស្សី​លោក ពូ ទីន​ ក៏បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ​ដែរ។ វ៉ាក់សាំងរុស្ស៊ី Sputnik V​ត្រូវចាក់​ពីរ ដូ​ស មាន​ប្រសិទ្ធភាព​៩២ភាគរយរក្សាទុក​ក្នុង​សីតុណ្ហភាព ទូទឹកកកធម្មតា​តម្លៃប្រ​ហែល១០ដុល្លារ​/​ដូ​ស ៕​

អត្ថបទ​ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៨ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម