ព័ត៌មានជាតិ
អគ្គនាយកដា្ឋនពន្ធដារ ប្រមូលចំណូលបានជិត ១.៦ពាន់លានដុល្លារ
រយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

បើតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ខែមេសា ពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងចំណូលរយៈពេល ៤ខែ ឆ្នាំ ២០២៣ថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ នេះ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២២។
អគ្គនាយកដ្ឋានពន្ធដារបច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ប្រព័ន្ធ E-Filing និង Tol E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។
លោក គង់ វិបុល បានបញ្ជាក់ថា ជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការ និងជាយុទ្ធសាស្ត្រសំខាន់ៗ មានដូចជា បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារស្របតាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ, បន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ)។ បន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងធ្វើការថែទាំបណ្តាញនិងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ក្នុងករណីរកឃើញ មានករណីគេចវេះ និងបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការ ពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យនេះ និងនិរន្ដរភាព៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ