Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្ត ៖ ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ​សម្រាប់ក្រុងបាវិត ត្រូវតែសុក្រឹត និងយុត្តិធម៌

បានផុស

នៅ

លោក ម៉ែន អេង​ អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់គណៈកម្មការពាក់ព័ន្ធ ត្រូវផ្តល់សុក្រឹត តម្លាភាព និងយុត្តិធម៌សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ នៅក្នុងក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្ត លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំលើសេចក្តីសម្រេចស្ដីអំពីការបង្កើតអនុគណៈកម្មការ​មេប្រយោគ អនុគណៈកម្មការកណ្ដាល អនុគណៈកម្មការអនុរក្ស អនុគណ:កម្មការអប្បមា និងអនុគណៈ​កម្មការសន្តិសុខ​នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀងសម្រាប់ឆ្នាំ ២០២៣ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង កាលពីថ្ងៃទី ១៨​ ឧសភា។

លោក ម៉ែន អេង បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣នេះ ការប្រឡងជ្រើសរើសឲ្យចូលក្របខណ្ឌមន្ត្រីបម្រើការ​ងារនៅក្រុងបាវិត មានចំនួនពីរនាក់ ក្នុងនោះ ក៏មានជាប់បម្រុងពីរនាក់ផងដែរ ដោយមានបេក្ខជនចូលរួមប្រលងចំនួន ៣បន្ទប់ នៅវិទ្យាល័យស្វាយរៀង មានរយៈពេល ២ ម៉ោង។ ចំពោះលក្ខខណ្ឌនៃការប្រឡងបេក្ខជន ត្រូវចេះភាសា​អង់គ្លេស និងឆ្លើយសំណួរ QGM ទូទៅពាក់ព័ន្ធទៅនឹងរដ្ឋបាលសាធារណៈ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថា បាវិតគឺជាក្រុងប៉ូលមួយដែលរកចំណូល​សេដ្ឋកិច្ចឲ្យ​រាជរដ្ឋាភិបាលបានច្រើន​ដូច្នេះត្រូវរៀបចំដោយឆន្ទៈយុត្តិធម៌មន្ត្រីត្រូវមានចំណេះដឹងពិតប្រាកដ។ ដូច្នេះហើយ​ការប្រឡងនាពេលខាងមុខនេះ គ្រប់អនុគណៈកម្មការដែលបានរៀបចំរួចត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីឲ្យមានភាពយុត្តិធម៌ អ្នកចេះគឺជាប់ ដើម្បីកុំឲ្យមានពាក្យចរចាមអារាមថា អ្នកនេះជាខ្សែអ្នកនោះ ធ្វើឲ្យមានការថ្នាំងថ្នាក់ពីមជ្ឈដ្ឋានផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បញ្ហាចម្បងរបស់​អនុគណៈ​កម្មការនីមួយៗ ត្រូវដកហូតទូរសព្ទទាំងអស់ ទាំងបេក្ខជន និងអនុរក្ស មិនអនុញ្ញាត​ឲ្យប្រើប្រាស់នាពេល​កំពុងប្រឡងនោះឡើយ។

សូមបញ្ជាក់ថា ការប្រឡងមន្រ្តីក្របខណ្ឌនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ នៅវិទ្យាល័យស្វាយរៀង៕

អត្ថបទ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម