Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញទំនិញទៅវៀតណាម​សម្រេចបានជាង ២៧០លានដុល្លារ ក្នុងខែមេសា

បានផុស

នៅ

កម្ពុជា បាននាំទំនិញចេញទៅប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ប្រមាណ ២៧១លានដុល្លារ កើនឡើង ២៤.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ សម្រេចបានតែជាង ២១៨លានដុល្លារប៉ុណ្ណោះ។ កំណើននៃការនាំចេញនេះ នាំឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ដែលទទួលទិញទំនិញ​របស់កម្ពុជា ច្រើនជាងគេ នៅក្នុងខែមេសាកន្លងទៅ។ នេះបើតាមស្ថិតិពាណិជ្ជកម្មនាំចេញ​ទំនិញរបស់អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែករយៈពេល ៤ខែ ចាប់ពីខែ មករា ដល់មេសា​ ឆ្នាំ ២០២៣ ប្រទេសទាំងពីរ បានដោះដូរទំនិញគ្នា គិតជាទឹកប្រាក់ប្រមាណជាង ២.៤ពាន់លានដុល្លារ កើនឡើង ៥.៦ភាគរយ ក្នុងនោះ កម្ពុជា នាំចេញមានតម្លៃជាង ១.១ពាន់លានដុល្លារ ខណៈវៀតណាម នាំទំនិញចូលមកវិញមានតម្លៃជាង ១.២ពាន់លានដុល្លារ។

សម្រាប់ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំទៅ​វៀតណាម គឺ​ផលិតផល​កសិកម្ម រួមមាន ​(​ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ជាដើម​), ចំណែក​ផលិតផល​វៀតណាម​នាំមក​កម្ពុជា មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿងយន្ត​ ជាដើម។​

សូបញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រេចបាន​ទឹកប្រាក់​សរុបជាង ៦.១ ពាន់​លាន​ដុល្លារ កើនឡើង ១៩,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ជាង ២.១ពាន់លាន​ដុល្លារ កើន ៩,២​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុ​ជាមាន​ចំនួនជាង ៣.៩ពាន់​លាន​ដុល្លារ កើនឡើង ២៦,២​ ភាគរយ​។ នេះ​បើយោងតាម​អគ្គ​នា​​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា១ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម