ព័ត៌មានជាតិ
មន្ត្រីក្រសួងមហាផ្ទៃ ថា ប្រព័ន្ធបច្ចេកវិទ្យា ជាចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
អគ្គលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានថ្លែងថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងយ៉ាងសំខាន់ក្នុងការ ទាញយកជាប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ និងការតភ្ជាប់ប្រព័ន្ធជាសកល។ លោក ប៉ោ ភក្តិ ថ្លែងបែបនេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ ២០២៣-២០២៧។
មន្ត្រីជាន់ខ្ពស់រូបនេះ បានឲ្យដឹងថា សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលរបស់ក្រសួងមហាផ្ទៃ បានតាក់តែងឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលពី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ឆ្ពោះទៅចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០ ដោយការយកចិត្តទុកដាក់ជាសំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងតាមបែបប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា និងឌីជីថល។ ក្នុងន័យនេះ លោកបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា ជាកម្លាំងយ៉ាងសំខាន់ក្នុងការទាញយកនូវផលប្រយោជន៍សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ និងការតភ្ជាប់ប្រព័ន្ធជាលក្ខណៈសកល។
ដូច្នេះ យោងតាមស្មារតីនេះ និងដើម្បីជួយក្នុងការជំរុញកិច្ចការកំណត់ដោយរាជរដ្ឋាភិបាល គឺបណ្ដាក្រសួងនានាចំណុះរាជរដ្ឋាភិបាលត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ និងទាន់ពេលវេលាសម្រាប់ការវិឌ្ឍឥតឈប់ឈរនៃបច្ចេកវិទ្យានៅក្នុងយុគសម័យបដិវត្តន៍កម្មឌីជីថល។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក ប៉ោ ភក្តិ។
ក្រោយស្ដាប់ការរាយការណ៍របស់លោក ប៉ោ ភក្តិ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអរគុណចំពោះសហការីទាំងអស់ ដែលបានចូលរួមចំណែកកសាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យា ឌីជីថលនៃក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដើម្បីជំរុញអភិវឌ្ឍន៍ប្រសិទ្ធភាពការងារឲ្យតែល្អ និងមានប្រសិទ្ធភាពខ្ពស់។
តែយ៉ាងណាមិញ សម្តេចក្រឡាហោម ក៏បានជំរុញបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តពិនិត្យលើគ្រប់ជំហានដែលត្រូវអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់បំផុត ហើយប្រាកដថាជាផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផលវិជ្ជមានជាអតិបរិមា។ សម្ដេច បញ្ជាក់ថា ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ ជាការងារដ៏សំខាន់ក្នុងផែនការយុទ្ធសាស្ដ្រនៃរាជរដ្ឋាភិបាលឌីជីថល ស្របតាមផែនការអភិវឌ្ឍបច្ចេកវិទ្យា។
គួរជម្រាបថា ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល នឹងផ្តោតលើការផ្តល់សេវាសាធារណៈជាអាទិភាពសំខាន់ៗ រួមមានការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ) ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ការងារគ្រប់គ្រងជនបរទេស ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងប្រព័ន្ធអាទិភាពផ្សេងៗទៀតបន្ទាប់ពីធ្វើការសិក្សាលម្អិតជាមួយអង្គភាពជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ