ព័ត៌មានជាតិ
លម្អិតបន្ថែមពីការសាងសង់ស្ពានឆ្លងទន្លេមេគង្គភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនទៅបាវិត
រដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅឃុំដីឥដ្ឋ ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿន ក៏ដូចជាតភ្ជាប់ទៅតំបន់ត្រើយខាងកើតទន្លេមេគង្គនៅស្រុកល្វាឯមខេត្តកណ្តាល។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជនលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ខណៈគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ០៧ មិថុនាខាងមុខនេះ ក៏នឹងមានការសាងសង់ស្ពានដ៏វែងឆ្លងទន្លេមេគង្គនៅដីឥដ្ឋស្រុកកៀនស្វាយ ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/347815410_769650951270005_1575155013430356660_n-1-1024x751.jpg)
ស្ពានឆ្លងកាត់ទន្លេមេគង្គដែលរដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិសាងសង់មានប្រវែង ២២៥០ ម៉ែត្រ ទទឹង ២៦ ម៉ែត្រ ដែលនឹងត្រូវចំណាយជាង ២០០ លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្រើប្រាស់ថវិកាជាតិសាងសង់ដើម្បីបញ្ចៀសការចំណាយរបស់ពលរដ្ឋ បើឲ្យឯកជនសាងសង់ស្ពានរួមទាំងផ្លូវ ក្រុមហ៊ុននឹងត្រូវគិតប្រាក់បន្ថែមលើការឆ្លងស្ពានទៅមក។
«ពលរដ្ឋខ្លះអត់ប្រើផ្លូវល្បឿនលឿនទេ គ្រាន់តែឆ្លងទៅត្រើយខាងកើតឬធ្វើដំណើរជុំវិញខ្សែក្រវាត់ក្រុងប៉ុណ្ណោះ ដូច្នេះក្រសួងសេដ្ឋកិច្ចតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ស្នើទៅប្រមុខរដ្ឋាភិបាលគួរយកថវិកាជាតិមកសាងសង់ស្ពានដើម្បីពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ»។
ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងមានទីតាំងនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯមខេត្ដកណ្ដាលក្បែរនឹងផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅបាវិត។
បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នពលរដ្ឋនៅតំបន់នោះត្រូវឆ្លងទូកដទៅមកដែលត្រូវចំណាយជាប្រចាំ។ ដើម្បីសម្រួលការចំណាយ ទើបរដ្ឋាភិបាលទម្លាក់ថវិកាជាតិសាងសង់ស្ពានដើម្បីភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿន ក៏ដូចជាតភ្ជាប់ជាមួយផ្លូវក្រវាត់ក្រុងផង និងអាចឲ្យពលរដ្ឋនៅត្រើយខាងកើតទន្លេអាចធ្វើដំណើរឆ្លងកាត់ស្ពានដោយឥតគិតថ្លៃផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/347561309_146698838382816_3554700392468787353_n-1-1024x663.jpg)
កាលពីម្សិលមិញនេះ មានការចុះហត្ថលេខាដែលមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ក្រោមកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public Private Partnership)។
ផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃ ០៧ មិថុនា ខាងមុខនេះមានប្រវែង ១៣៥,១០ គីឡូម៉ែត្រ ដែលប្រើទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer)។ ក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល ៥០ ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។
ក្នុងគម្រោងនេះក៏នឹងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយរដ្ឋាភិបាលបានផ្ដល់កិច្ចសន្យាសាងសង់ទៅឲ្យក្រុមហ៊ុន CRBC ដែលគ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់មុនឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ក៏សាងសង់តភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាមដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?