ព័ត៌មានជាតិ
រោងចក្រកាត់ដេរសម្លៀកបំពាក់ពីរ វិនិយោគជាង ១១លានដុល្លារ នៅខេត្តកំពង់ស្ពឺ
រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួនពីរ បោះទុនវិនិយោគសរុបជាង ១១លានដុល្លារ គ្រោងនឹងបង្កើតឡើងនៅខេត្តកំពង់ស្ពឺ ក្រោយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តរួចហើយ។

គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងពីរនេះ រួមមាន៖
១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។
២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីថា ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនឱ្យចូលមកវិនិយោគនៅខេត្តកំពង់ស្ពឺនេះ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈការងារបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូលសម្រាប់ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូលបានពីការប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់យកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសបានជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញការងារទៅតាមវិស័យផ្សេងៗ រួមមាន រោងចក្រ សហគ្រាស ការដ្ឋានសំណង់ និងផ្នែកដទៃទៀត។ នេះជាការបន្ថែមរបស់លោក វ៉ី សំណាង។ ដោយសារនៅមានតម្រូវការកម្មករនិយោជិតច្រើន លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានការងារធ្វើ អាចស្វែងរកការងារធ្វើនៅខេត្តកំពង់ស្ពឺ។
បើតាមលោកអភិបាលខេត្ត បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសទាំងតូចទាំងធំ ដែលកំពុងដំណើរប្រមាណជាង ១៧០០ ក្នុងនោះ សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងមានចំនួនជិត ២០០ក្រុមហ៊ុន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា