ព័ត៌មានជាតិ
ឯកអគ្គរាជទូចអង់គ្លេស រំភើបចិត្តពេលបានឃើញ កណ្ដុរ និងសុនកដោះមីនកម្ពុជា
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានទឹកចិត្តរំភើប នៅពេលបានឃើញ សត្វកណ្ដុរ និងសុខក (ឆ្កែ) ដោះមីន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

លើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក Dominic Williams លើកឡើងថា លោកបានមកខេត្តព្រះវិហារ សម្រាប់ការចាប់ផ្តើមនៃគម្រោងថ្មីរបស់អង្គការ APOPO’s HeroRATs ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជនសម្រាប់សកម្មភាពដោះមីន។

លោក Dominic Williams បានបញ្ជាក់បន្ថែមថា៖ “លើសពីនេះទៀត ខ្ញុំរំភើបចិត្តដែលបានឃើញសត្វកណ្ដុរ និងឆ្កែដ៏អស្ចារ្យដែលជួយ Apopo ជម្រះវាលមីន!”។

លោក Dominic Williams បានលើកឡើងថា ចក្រភពអង់គ្លេសគាំទ្រផែនការរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយចក្រភពអង់គ្លេសកំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គម្រោងនេះ។

លោក Dominic Williams បញ្ជាក់បន្ថែមថា៖ “យើងសង្ឃឹមថា វានឹងជួយដល់ការអភិវឌ្ឍ និងជីវភាពកាន់តែប្រសើរសម្រាប់ប្រជាជនខេត្តព្រះវិហារ។ គម្រោងប្រភេទថ្មីរបស់ Apopoនេះ ជាគម្រោងប្រភេទដំបូងបង្អស់។ បើទទួលបានជោគជ័យ ប្រទេសដទៃអាចធ្វើតាមគំរូរបស់កម្ពុជា!”។

គួរបញ្ជាក់ថា លោក Dominic Williams អាចនិយាយភាសាខ្មែរ ហើយជារឿយៗលោកតែងបង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ខ្មែរ ទាំងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ។ លោកចង់ឱ្យប្រជាជនកម្ពុជាចងចាំលោកជាអគ្គរាជទូតដែលស្រឡាញ់កម្ពុជា ហើយដែលធ្វើការលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា។

សម្រាប់ការបំពេញការងារនៅកម្ពុជាពេលនេះ លោកអគ្គរាជទូតនិយាយថា គោលដៅផ្ទាល់ទី១ របស់លោក គឺចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំង២ គោលដៅទី២ លោកចង់គាំទ្រសិទ្ធិប្រជាជនទាំងអស់ ពិសេសកុមារ ស្រ្តី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិភាគតិច និងជនពិការ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត