Connect with us

ព័ត៌មានជាតិ

ក្រសួងព្រមានប្រព័ន្ធផ្សព្វផ្សាយដែលមិនបានចុះបញ្ជីហើយបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

បានផុស

នៅ

លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាថ្មីម្តងទៀត ក្រសួងព័ត៌មានបានក្រើនរំលឹក ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមិនបាន ចុះបញ្ជី​នៅក្រសួងព័ត៌មាន ហើយ​ផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ និងដំណឹងមិនពិត​ដោយ​ក្រសួង​នឹងមិនអត់ឱនឱ្យទៀត​នោះឡើយ ហើយថានឹងរាយការទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការតាមផ្លូវច្បាប់។

លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់កម្ពុជាថ្មីថា ប្រសិនបើស្ថាប័នផ្សព្វផ្សាយនោះ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយបើមានការចុះផ្សាយខុស គឺក្រសួងណែនាំឲ្យកែតម្រូវ ប៉ុន្តែប្រសិនបើគ្មានការចុះបញ្ជីទេ គឺក្រសួងព័ត៌មាន នឹងប្រគល់ឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមផ្លូវច្បាប់។

បើតាមលោក ផុស សុវណ្ណ ជាទូទៅព័ត៌មានយើងចែកចេញជាពីរ កន្លមកយើងហៅថា ដំណឹងក្លែងក្លាយ ឬព័ត៌មានក្លែងក្លាយ ប្រសិនបើស្ថាប័នដែលមានការចុះបញ្ជីត្រឹមត្រូវហើយផ្សព្វផ្សាយព័ត៌មានមិនពិត ឬខុស នោះក្រសួងនឹងណែនាំឲ្យកែតម្រូវ តែមិនកែតម្រូវក្រសួងនឹងកោះហៅមកអប់រំណែនាំ ប៉ុន្តែសម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមិនបានចុះបញ្ជីក្នុងក្រសួងព័ត៌មាន នោះក្រសួងប្រគល់ភារកិច្ចទៅឲ្យក្រសួងមហាផ្ទៃចាត់វិធានការ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិតជេរប្រមាថ​ញុះញង់ និង​បំពុល​បរិយាកាស​សង្គម ដែលខុសវិជ្ជាជីវៈ។

សម្តេចតេជោ បញ្ជាក់ថា រាជ​រដ្ឋាភិបាល​នឹង​មិន​អត់​ឱន​ដល់​អ្នក​សារព័ត៌មាន​ដែល​បំពាន​ច្បាប់​មិន​គោរព​វិជ្ជាជីវៈ​ ហើយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​របៀប​រៀបរយ​សង្គម​ឡើយ។​

ក្រសួងព័ត៌មានរកឃើញថា នៅឆ្នាំ ២០២០ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានស្រង់ប្រភពព័ត៌មានមិនពិត ដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រចំនួន ១,៣៤៣ ករណី។

ចំណាត់ការរបស់ក្រសួងព័ត៌មាន គឺបានបញ្ជូនរបាយការណ៍ មួយចំនួនទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រុមហ៊ុនហ្វេស ប៊ុក និងក្រសួងប្រៃសណីយ៍ ក្នុងការទប់ស្កាត់ ឬលុបចោលគេហៈទំព័រ ឬព័ត៌មានមួយចំនួន ដែលមិនបានចុះបញ្ជីនៅក្រសួងព័ត៌មាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម