ព័ត៌មានជាតិ
ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម
ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្ដេជ្ញាចិត្តផ្សារភ្ជាប់ជាមួយសហគមន៍ ដោយនាំកុមារមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន ៥ មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អបែបកីឡាអាស៊ីអាគ្នេយ៍នៅសួនច្បារសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១២ ខែឧសភា កាលពីពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែមដល់កុមារអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍ បានធ្វើការតុបតែងលម្អសួនច្បារ សម្ដេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជនអាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី ១១ ខែមិថុនា។

ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់ មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារដែលមានការតុបតែងលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំនៅណាហ្គាវើលដ៍ទី ១ ដើម្បីស្ដាប់បទបង្ហាញស្ដីពីប្រវត្តិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានទទួលចំណេះដឹងបន្ថែមជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ បានបន្តពោរពេញដោយភាពរីករាយ និងស្និទ្ធស្នាល។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា “យើងរីករាយដែលបានផ្តល់បទពិសោធន៍ពិសេសដល់កុមារមកពីបណ្ដាអង្គការ និងផ្តល់ឱកាសឲ្យពួកគេសិក្សាស្វែងយល់បន្ថែមអំពីស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងមានគោលបំណងលើកទឹកចិត្តឲ្យពួកគេស្រឡាញ់កីឡា និងបំផុសមោទកភាពជាតិ”។
អ្នកតំណាងមកពីបណ្ដាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានផ្ដួចផ្ដើមរៀបចំទស្សនកិច្ចដ៏មានសារសំខាន់នេះផងដែរ។ លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឲ្យដឹងថា “សកម្មភាពនេះ បានផ្ដល់ចំណេះដឹង និងភាពរីករាយដល់កុមារ ខណៈពួកគេនឹងស្វែងយល់ និងចងចាំបានយូរអង្វែង។ យើងមានសោមនស្សរីករាយដែលបានសហការជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស និងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនបន្តទៀតសម្រាប់កុមាររបស់យើង”។
កុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួន ដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុកជាអនុស្សាវរីយ៍ផងដែរ។
ក្រៅពីគំនិតផ្ដួចផ្ដើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់សហគមន៍ក្នុងការរៀបចំទិវាគ្រួសារ កាលពីថ្ងៃទី ២៦ ខែមីនា នៅឯកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺ ដែលទើបនឹងបើកសម្ពោធជាផ្លូវការក្នុងពេលថ្មីៗកន្លងទៅផងដែរ។ ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ១.៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ទិវានោះ បានអនុញ្ញាតឲ្យសាធារណជនចូលរួមលេងហ្គេមពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមកម្ពុជា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយផ្ដោតទៅលើការស្ម័គ្រចិត្តរបស់បុគ្គលិក និងកម្មវិធីចុះទៅតាមសហគមន៍។ មកដល់បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធិពលវិជ្ជមាន និងផ្ដល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៦.៥៤០ នាក់ ខណៈការប្ដេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឲ្យមានការផ្លាស់ប្ដូរវិជ្ជមាននៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្ដោតទៅលើសសរស្ដម្ភសំខាន់ ៤ គឺ ការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជា ជាង ៤៩៦.៥៤០ នាក់ បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង