ព័ត៌មានជាតិ
សម្តេច ស ខេង៖ មេដាយសរុប២៨២គ្រឿងដែលកម្ពុជាទទួលបាន មាន១៣២គ្រឿងដណ្តើមបានដោយអត្តពលិកក្រសួងមហាផ្ទៃ
ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយសរុបចំនួន ១៣២ គ្រឿង ដែលស្មើនឹងជាង ៤៦ភាគរយ នៃមេដាយសរុបដែលកម្ពុជាទទួលបានចំនួន ២៨២ ។

សម្តេចបានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងចំណោមមេដាយទាំង១៣២ ដែលក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃដណ្តើមបានរួមមានមេដាយមាសចំនួន ២៣គ្រឿង មេដាយប្រាក់ចំនួន ៣៤គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៦៣គ្រឿង។ នេះជាការរួមចំណែកមួយរបស់ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ ដែលអាចនាំយកមេដាយបានច្រើនជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ «ការចូលរួមចំណែកប្រជែងទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង»។ លោកបន្តថា អ្វីដែលកាន់តែអស្ចារ្យទៀតនោះក្នុងចំណោមអត្តពលិកជាតិដែលដណ្តើមបានមេដាយនោះ មានអត្តពលិកក្រសួងមហាផ្ទៃចំនួន ៣ រូប បានជាប់ជាអត្តពលិកឆ្នើមដោយដណ្តើមបានមេដាយច្រើនជាងគេ។

អត្តពលិកឆ្នើមទាំងនោះរួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី ទទួលបានមេដាយ ០៦គ្រឿង មាស០៤គ្រឿង ប្រាក់០១គ្រឿង សំរឹទ្ធ០១គ្រឿង លើវិញ្ញាសាវ៉ូវីណាម, កីឡាករ គង់ម៉ូណា មិថុរ៉ា ទទួលបានមេដាយ០៣គ្រឿង មាស២គ្រឿង សំរឹទ្ធ០១គ្រឿង លើវិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី ទទួលបានមេដាយមាស ០៣គ្រឿង លើវិញ្ញាសាវ៉ូវីណាម៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល