Connect with us

សន្តិសុខសង្គម

​អាជ្ញាធរកំពុងរង់ចាំលទ្ធផលត្រីពុលងាប់នៅស្ទឹងព្រែកត្នោត​

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ស្ពឺកំពុងរង់ចាំលទ្ធផលបញ្ជាក់ពីមូលហេតុ ត្រីពុលអណ្ដែតងាប់នៅស្ទឹងព្រែក​ត្នោត ស្ថិតក្នុងភូមិមួយចំនួន ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះថា ទឹកភ្លៀងធ្លាក់នៅផ្នែកខាងលើហើយហូរចូលអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់របស់រោងចក្រផលិតដំណាប់ស្វាយ (Boengket Planting & Industrial Co., Ltd) ដោយសារតែទឹកហូរពីខាងលើមក​ត្រូវប្រើរយៈ​ពេលយូរ ១ ថ្ងៃ ឬ ២ ថ្ងៃបានមកដល់ស្ទឹងព្រែកត្នោត ក៏ឃើញមានករណីពុលត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង បញ្ជាក់ថា រោងចក្រផលិតដំណាប់ស្វាយនោះ ​មានអាងប្រព្រឹត្តិកម្មទឹកដែរ ប៉ុន្តែបរិមាណទឹកច្រើនមិនដូចអ្វីដែលរោងចក្របានគិតទុក ដូចជាមានភ្លៀងធ្លាក់បន្ថែម ប៉ុន្តែលោកបានឱ្យមន្ត្រីចុះសិក្សាស្វែងរកការពិតរួចហើយ នឹងអាចសន្និដ្ឋានមូលហេតុពិតប្រាកដឆាប់ៗនេះ។ ត្រីដែលងាប់ជាត្រីធម្មជាតិសុទ្ធសាធ។

នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ មានករណីត្រីតូចធំបានពុលងាប់អណ្ដែតទឹក ជាច្រើនក្បាល ស្ថិតនៅ នៅភូមិពាមទុង ឃុំត្រែងត្រយឹង និងនៅភូមិកុមារពេទ្យ ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម