Connect with us

ព័ត៌មានជាតិ

លោក ង៉ែត​​ ជូ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បុគ្គលគ្រប់រូប​ក៏ដូចជាក្រុមហ៊ុនគួរផ្តោតលើអ្វី?

បានផុស

នៅ

នៅក្នុងកាលៈទេសៈដែលពិភពលោក កំពុងកើតមានវិបត្តិសេដ្ឋកិច្ច មនុស្សជាច្រើន មានការព្រួយបារម្ភជាពិសេស​ក្រុមសហគ្រិន និងអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ចំណូលធ្លាក់ចុះ ខ្ញុំសង្កេតឃើញថា មានមនុស្សជាច្រើនហាក់បាត់​បង់ភាព​ស្វាហាប់ មិនហ៊ានវិនិយោគ និងមិនសូវមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពនោះទេ។ អ្វីដែលពួកគេត្រូវការ គឺការផ្តល់យោបល់ ដើម្បីជួយដោះស្រាយបញ្ហា និងទន្ទឹងរង់ចាំសេដ្ឋកិច្ចត្រឡប់​មកសភាព​ល្អប្រសើរឡើងវិញ។ នេះជាការលើកឡើងរបស់លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc ​និងជាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន DG Academy។

យោងតាមអត្ថបទស្រាវជ្រាវដែលចុះផ្សាយដោយ Harvard Business Review ក្រុមហ៊ុនដែលខ្លាំង​បន្ទាប់ពីវិបត្តិសេដ្ឋកិច្ច គឺជាក្រុមហ៊ុនទាំងឡាយណាដែលផ្តោតលើការអភិវឌ្ឍប្រពន្ធ័គ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនៅក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមានវិបត្តិ។ ភ្ជាប់ទៅនឹងខ្លឹមសារនៃអត្ថបទស្រាវជ្រាវនេះ លោក ង៉ែត ជូ បានសរសេរនៅលើហ្វេសប៊ុកផ្លូវដូច្នេះ« ខ្ញុំយល់ឃើញថា ក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមិនល្អដូចសព្វថ្ងៃ បុគ្គលគ្រប់រូបក៏គប្បីឆ្លៀតឱកាសអភិវឌ្ឍចំណេះដឹង និងសមត្ថភាពឱ្យខ្លាំងប្រសើរជាង​ដេកទន្ទឹងរង់ចាំសេដ្ឋកិច្ចត្រឡប់​មកសភាពល្អវិញ។ ការរង់ចាំសេដ្ឋកិច្ចត្រឡប់មកសភាពល្អវិញ មិនអាចជួយអ្វីដល់យើងបានទេ ប្រសិនបើសមត្ថភាព និងចំណេះដឹងនៅមានកម្រិត»។

អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងវិនិយោគរូបនេះ បានបន្តថា ការវិនិយោគទៅលើអ្វីមួយ គឺត្រូវតែឆ្លើយតប​ទៅនឹងគោលបំណងនៅក្នុងជីវិត ជាជាងការឱ្យតម្លៃខ្លាំងទៅលើភាពកាក់កបនៅក្នុងវិស័យនោះ។ លោកបានពន្យល់ថា មុននឹងចាប់ផ្តើមវិនិយោគ យើងត្រូវយល់ពីវិស័យនេះកម្រិតណា? នឹងដាក់ចិត្តដាក់កាយប្រឡូកអស់មួយជីវិតឬទេ?។ លើសពីនេះទៀត មិនគួរសាកនេះបន្តិច សាកនោះបន្តិច ដោយមិនច្បាស់លាស់អ្វីសោះនោះ នឹងនាំឱ្យបរាជ័យ។

លោក ង៉ែត ជូ បានគូសបញ្ជាក់ថា នៅក្នុងកិច្ចការងារវិនិយោគមិនមែនជារឿងសាមញ្ញនោះទេ គឺត្រូវមានចំណេះដឹង និងស្គាល់ពីមនុស្សច្រើន ជាពិសេសប្រព័ន្ធនៃការគ្រប់គ្រង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាគ្រោងបង្កើតគណៈកម្មការអន្តរក្រសួងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ

សេដ្ឋកិច្ច៦ នាទីutes មុន

ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា នឹងកើនដល់ជាង ១ លានតោន នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

ជីវិតកម្សាន្ដ៩ នាទីutes មុន

ក្រសួងសម្រេចប្រគល់ស្នាដៃនិពន្ធលោក កែវ ឯម ៤២ បទ ឱ្យលោកស្រី សូ សាវឿន បានសិទ្ធិគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ឥណ្ឌូណេស៊ី និងឥណ្ឌា សម្លឹងការប្រើ​ប្រាស់​រូបិយប័ណ្ណជាតិ សម្រាប់​ពាណិជ្ជកម្មទ្វេភាគី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាល្លឺម៉ង់បាន​​ប្រែក្លាយ​វិបត្តិថាមពល​ពឹងផ្អែក​ពី​រុស្ស៊ី​ ងាក​ទៅ​លើក​ទឹកចិត្ត​​​ការ​សាងសង់​​​​​​​​​​​​​​​​​​​​​​​​​​​​របង​ដោយ​ប្រើ​​បន្ទះសូឡា​ដ៏​គួរ​ឲ្យទាក់​ទាញ​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម