ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ TYTA ព្យាបាលជំងឺប្រជាពលរដ្ឋស្រុកស្រីសន្ធរ ជាង ៣ ពាន់នាក់ ដោយឥតថ្លៃ
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYTA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ជាង ៣ ពាន់នាក់ ដោយឥតថ្លៃក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYTA) បានចុះពិនិត្យព្យាបាលជំងឺទូទៅដូចជា៖ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ពិនិត្យជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថត X-Ray ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។
ជាលទ្ធផល ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ បានចំនួន ៣ ០២០ នាក់ ស្មេីនឹង ៥ ៨១៣ ករណី។
វេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឡេីងថា កាយវិការមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាមានការចូលរួមសកម្មក្នុងការជួយលេីកកម្ពស់សុខមាលភាព របស់ពលរដ្ឋតាមមូលដ្ឋាន។
គួរបញ្ជាក់ថា ការពិនិត្យព្យាបាលនេះ មានការចូលរួមពី វេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ជានាយកប្រតិបត្តិសមាគមប្រធានប្រតិបត្តិ TYTA និង លោក លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ព្រមទាំង លោក ហេង វណ្ណនី អភិបាលរង អភិបាលរងខេត្ត តំណាង អភិបាលខេត្តកំពង់ចាម និង លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរដោយមានក្រុមគ្រូពេទ្យចូលរួម ២៧៨រូប បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ