Connect with us

ព័ត៌មានជាតិ

កងការពារ​ព្រំដែន​គោក​លេខ​៤០៣ យោធភូមិភាគ​ទី៤ បន្ត​ចាត់តាំង​កម្លាំង​ល្បាត​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ​ទទួលខុសត្រូវ

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ ៖ ព្រឹក​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ជឹម សំ​អោ មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ​៤០៣ បាន​បន្ត​ចាត់តាំង​កម្លាំង កងអនុសេនាធំ​ល្បាត​ទាំង​៦ ដឹកនាំ​កម្លាំង​ដើរល្បាត ត្រួតពិនិត្យ​ភូមិសាស្ត្រ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ភូមិសាស្ត្រ​ដែល​អង្គភាព​ទទួលខុស​ត្រូវ ដើម្បី​តាមដាន និង​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​សភាពការណ៍​ប្រែប្រួល​តាម​ព្រំដែន ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើតមានឡើង ជា​លទ្ធផល សភាពការណ៍​នៅលើ​ខ្សែបន្ទាត់​ព្រំដែន ដែល​អង្គភាព​ទទួលខុស​ត្រូវ​គ្មានអ្វី​ប្រែប្រួល​ឡើយ។

ក្នុង​នោះ​ដែរ លោក​វរសេនីយ៍ឯក ជឹម សំ​អោ មេបញ្ជាការ បាន​ជំរុញ​អោយ​គ្រប់​បណ្តា​កង​ល្បាត​ទាំងអស់​ត្រូវ​បង្កើន​ការដើរ​ល្បាត​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​បាន​ដាក់​ចេញ​នូវ​បទបញ្ជា ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព​ចំណុះ កងការពារ​ព្រំដែន​គោក​លេខ​៤០៣ ត្រូវ​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់លើ ក៏ដូចជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ព្រំដែន ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ និង​ការអភិវឌ្ឍ៕

ដោយ ​៖ ​ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម