Connect with us

ព័ត៌មានជាតិ

អណ្ដើកហ្លួងរងការគំរាមកំហែងដោយសារការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

បានផុស

នៅ

លោក នេត្រ ភក្រា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា អណ្ដើកហ្លួងបានរងការគំរាមកំហែងដោយសារការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូចប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់ខុសច្បាប់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគេហទំព័រហ្វេប៊ុកផ្លូវការ លោកនេត្រ ភក្រា បានបន្តថា អណ្តើកហ្លួងជាប្រភេទសត្វឧរង្គសត្វតំណាងឲ្យប្រទេស កម្ពុជា ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយរហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួចមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀតថា លុះនៅឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសម្បុក ដោយមានការចូលរួមពីប្រជាជនសហគមន៍រស់នៅក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យចូលបម្រើការងារជាបុគ្គលិក គម្រោងដើម្បីស្វែងរក និងការពារសម្បុកសត្វអណ្តើកហ្លួងជំនួស ឲ្យការប្រមូលយកពងកូនយកទៅលក់។

យ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការបានបន្ថែមថា អណ្ដើកហ្លួងត្រូវបានរងការគំរាមកំហែងដោយការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម  ជាពិសេសការបូមខ្សាច់ខុសច្បាប់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨១​ក្បាល ហើយអណ្ដើកហ្លួងដែលមានអាយុចាប់ពីមួយឆ្នាំឡើងមានចំនួន ១៦០ ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥ មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៦៧ ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកជំទង់និងស្ទើរជំទង់នៅក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤ ចំណែកឯកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

UN៖ ​ប្រជាជនប៉ាឡេ​​ស្ទីន៤ម៉ឺននាក់​​នៅ​West Bank ​ត្រូវ​​បង្ខំចិត្ត​ជម្លៀសចេញ​​

គ្រឿងញៀន
សន្តិសុខសង្គម១៤ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម