ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធផលរបស់គណបក្ស ឲ្យគង់វង្ស
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអំពាវនាវដល់ពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធផលរបស់គណបក្សឲ្យគង់វង្ស ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេក ព្រះអង្គ ព្រះឱសទិព្វ និងឆ្លងជណ្ដើរកែវព្រះឥន្ទកោសិយ៍ នៅភ្នំម្រោម ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃសៅរ៍ ១ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣។

ការកសាង ព្រះអង្គ ព្រះឱសទិព្វ និងឆ្លងជណ្ដើរកែវព្រះឥន្ទកោសិយ៍នេះ គឺជាគំនិតផ្ដួចផ្ដើមកសាងដោយ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយ ឯកឧត្ដម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពត និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីតម្កល់ទុកជាទីសក្ការៈ និងសម្រាប់ទុកជារមណីយដ្ឋានទេសចរណ៍វប្បធម៌ផងដែរ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ គឺចំថ្ងៃទិវាជាតិ នៃការចងចាំ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់។ ប្រជាជនកម្ពុជា ប្រារព្ធទិវាជាតិ នៃការចងចាំនេះឡើង គឺដើម្បីរំលឹកដល់ជនរងគ្រោះជាង ៣ លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សាពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រសិនបើគ្មានថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទេ ម្ល៉េះយើងគ្មានអាយុជីវិតទេ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យមានសុខសន្តិភាពពាសពេញប្រទេស។

សម្ដេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធផលរបស់គណបក្សប្រជាជន ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេស។

នៅក្នុងពិធីនោះផងដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការចែកអំណោយ និងថវិកាជូនដល់ចាស់ព្រឹទ្ធាចារ្យ ដូនជី តាជី និងប្រជាពលរដ្ឋជិត ៦០០ នាក់ ក្នុងម្នាក់ទទួលបានក្រមា ១ និង ថវិកា ២ ម៉ឺនរៀល ផងដែរ៕
អត្ថបទ ៖ វិមាន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង